ពោធិ៍សាត់ ៖ ប៉ូលិសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងប៉ូលិសខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នេះ បានចុះបង្ក្រាបទីតាំង លួចលាក់ប្រកបរបរ រកស៊ីផ្លូវភេទ មួយកន្លែងស្ថិតនៅក្នុង ដីឡូតិ៍មួយកន្លែង ដែលមានផ្ទះចំនួនពីរ ស្ថិតនៅក្នុងភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ដោយឃាត់មេបនម្នាក់និងរំដោះនារីរកស៊ីផ្លូវភេទ៦នាក់។
ប៉ូលិសបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ដោយមានការសម្រប សម្រួលពីសំណាក់ លី ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តពោធិ៍សាត់។
ប៉ូលិសបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ក្នុងនោះ ជនសង្ស័យដែលជាម្ចាស់ទីតាំងឈ្មោះ គឹម ដានី ហៅប៉ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិបន្ទាដី ឃុំបន្ទាយដី ក្រុងពោធិ៍សាត់ និងដោយឡែក៦នាក់ទៀត ជាជនរងគ្រោះ ដែលកម្លាំងសមត្ថកិច្ច បានជួយរំដោះបាន ទី១.ឈ្មោះ សាត់ ផានី អាយុ១៩ឆ្នាំ, ទី២.ឈ្មោះ សុខ ស្រីពីន អាយុ២០ឆ្នាំ, ទី៣.ឈ្មោះ រ័ត្ន សោភា អាយុ២៨ឆ្នាំ, ទី៤.ឈ្មោះ ឃី ស្រីតូច អាយុ២៥ឆ្នាំ, ទី៥.ឈ្មោះ ធី ពិសី រួចបញ្ជូនទៅស្នងការដ្ឋានខេត្តពោធិ៍សាត់ចាត់ការបន្តតាមនីតិវិធី៕
