តារា Instagram មួយគូ បង្កកំហឹងនៅឥណ្ឌូនេស៊ី រឿងយកទឹកស័ក្តិសិទ្ធជះដាក់លើគូទ

គូស្នេហ៍ដ៏មានឥទ្ធិពលលើបណ្តាញសង្គម Instagram មួយគូ បានបង្កកំហឹងយ៉ាងក្តៅគគុក បន្ទាប់ពីពួកគេបានចែករំលែកវីដេអូមួយ បង្ហាញពីទិដ្ឋភាពរបស់ពួកគេកំពុងលេងសើចយ៉ាងគឃ្លើនទៅលើទឹកមន្តនៅឯប្រាសាទទីសក្ការៈ​មួយកន្លែង។

តារាបង្ហាញម៉ូតប៊ីគីនី "Fitspo" នាង Sabina Dolezalova បានបង្ហោះវីដេអូមួយនៅលើ Instagram ដែលមិត្តប្រុសរបស់នាង Zdenek Slouka កំពុងក្បង់ទឹកសក្ការៈចេញពីថ្មទឹកផុសមួយទះទៅលើគូទរបស់នាង។

គូស្នេហ៍មកពីសាធារណរដ្ឋឆែកមួយគូនេះ ត្រូវបានរិះគន់យ៉ាងខ្លាំងពីវេជ្ជបណ្ឌិត Arya Wedakarna ដែលជាសមាជិកសភាឥណ្ឌូនេស៊ីដ៏ល្បីល្បាញមួយរូប សម្រាប់វីដេអូ "ដ៏ចម្រូងចម្រាស" នេះ។

វីដេអូនេះត្រូវផ្តិតនៅឯប្រាសាទ Beji Temple ដែលជាតំបន់ទេសចរណ៍នៃទីជម្រកព្រៃសម្រាប់ស្វាដ៏ល្បីល្បាញនៅក្នុងទីក្រុង Ubud៕

 

adverise with khmeread
tiger
Loading ad ...