បុគ្គលិកចិននៅក្រុមហ៊ុនមួយរងការពិន័យឱ្យស៊ីត្រីរស់ និងផឹកឈាមមាន់ ដោយសារបំពេញការងារមិនដល់គោលដៅ

មានអារម្មណ៍ធ្វើងារហួសកម្លាំងនិងស្រេ្តសមែនទេ? យ៉ាងហោចណាស់អ្នកមិនរងការដាក់ទណ្ឌកម្មដ៏រន្ធត់មួយ ប្រសិនបើអ្នកមិនអាចសម្រេចផែនការក្រុមហ៊ុនបានដូចទៅនឹងអ្វីដែលយុទ្ធសាស្ត្រដាក់ទណ្ឌកម្មរបស់ក្រុមហ៊ុនចិនមួយនេះបានធ្វើដាក់បុគ្គលិករបស់ខ្លួន។

ក្រុមហ៊ុនមួយនៅក្នុងខេត្តគួយចូវ ប្រទេសចិនរងការថ្កោលទោសយ៉ាងខ្លាំងពីអ្នកលេងអ៊ីនធឺណេត បន្ទាប់ពីវីដេអូមួយបង្ហាញពីទិដ្ឋភាពរបស់បុគ្គលិកពួកគេកំពុងឆ្លងកាត់បទពិសោធន៍ដ៏តក់ស្លុតបំផុត ត្រូវបានចែកចាយនៅលើអនឡាញកាលពីថ្ងៃទី៦ ខែសីហាកន្លងទៅ។

វីដេអូនេះបានបង្ហាញពីបុរសម្នាក់កំពុងហុចត្រីកញ្ចាស់ស្លា (Mudfish) មានជីវិតទៅបុគ្គលិកឈរតម្រង់ជួរ ដោយណែនាំឱ្យពួកគេ "ខាំរហូតដល់វាដាច់ចេញពីគ្នា"។ បុគ្គលិកទាំងនេះក៏ត្រូវបានបង្ហាញឱ្យឃើញផងដែរ ដោយពួកគេកំពុងផឹកសារធាតុមួយ ដែលត្រូវបានគេរាយការណ៍ថាជាឈាមមាន់ ហើយបានបង្ហាញទឹកមុខក្រញ៉ាំក្រញ៉ូវ និងចង់ក្អួត។

យោងតាមកាសែត The Beijing News បានឱ្យដឹងថា បុគ្គលិកនៅក្នុងវីដេអូទាំងអស់នេះ គឺជាបុគ្គលិកនៅឯផ្សារលក់គ្រឿងផ្គត់ផ្គង់សំណង់តូចមួយក្នុងតំបន់។

ម្ចាស់ហាងម្នាក់នៅផ្សារកើតហេតុ បានបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែសីហា និងមានបុគ្គលិកចំនួន ២០នាក់ដែលទទួលការដាក់ទណ្ឌកម្មនេះដែលមិនអាចសម្រេចផែនការរបស់ផ្សារលក់ឧបករណ៍សំណង់មួយនេះបាន៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab