រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់ផ្ញារកង់ ធ្លាក់ទូកុងតឺន័រច្រងាងទទឺងផ្លូវ បង្កការកកស្ទះរថយន្តបន្តកន្ទុយគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៧

ត្បូងឃ្មុំ  ៖ មានករណីរថយន្តកុងតឺន័រមួយគ្រឿងបានក្រឡាប់ផ្ញារកង់ ធ្លាក់ទូកុងតឺន័រច្រងាងទទឺងផ្លូវ បង្កការកកស្ទះរថយន្តបន្តកន្ទុយគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាំងពីវេលាម៉ោង១២យប់ ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រហូតមកដល់ វេលាម៉ោង ៨និង៤០ នាទីព្រឹក ទើបស្ទូចរថយន្តនោះ ចេញពីកន្លែងកើតហេតុ ហើយចរាចរណ៍បានជាធម្មតាវិញ។ 

លោកវរសេនីយ៍ គង់ ស៊ីហុង អធិការរងប៉ូលិសស្រុកត្បូងឃ្មុំបានឱ្យដឹងថា ម្ចាស់រថយន្តបានប្រាប់ប៉ូលិសថា​ រថន្ត ម៉ាក វេ អង (V1)ពាក់ស្លាកលេខភ្នំពេញ 3E -4780 មួយគ្រឿងមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពី តៃកុងរថយន្ត ចាំងពន្លឺ រថយន្តផ្សេងទៀត ដែលមកពីមុខ រួចក៏រេចង្កូត ហើយបួងចង្កូតមកវិញក៏ក្រឡាប់តែម្តង ។ករណីនេះដែរមិនបង្ករបួសនិងគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ ហើយក៏មិនបង្កការខូចខាតដល់អ្នកដទៃដែរ។

បច្ចុប្បន្នរថយន្តខាងលើ បានរងការខូចខាតកម្រិតធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញ ហៅរថយន្តស្ទូចដឹកយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកត្បូងឃ្មុំ ដើម្បីសួរនាំអ្នកបើកបរ និងពិនិត្យឯកសារ ទាក់ទងនឹងយានយន្តរងគ្រោះថែមទៀត៕

adverise with khmeread
tiger
Loading ad ...