ចាប់ខ្លួនបុរសម្នាក់តាមដីកាពីបទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖​ កម្លាំងប៉ូលិសខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកាពីបទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  នាថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង​៨យប់ នៅចំណុច ផ្លូវលំ  ភូមិព្រែកទាល់  សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ  គាំ  ជីវ័ន ភេទ  ប្រុស  អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ   ទីលំនៅផ្ទះលេខ ២៣៥  ផ្លូវលំ  ក្រុមទី៥   ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ មុខរបរ លក់ដូរ (មានផ្ទុកសារធាតុញៀន​ក្នុង​ទឹកនោម) ។ 

ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៨៣១ «គ» ដ.ច.ន ចុះថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ចេញដោយលោក កែវ មុនី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ភ្នាត និង ផ្ទះបែបសំណង់អនាធិបតេយ្យ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ  កាលពីថ្ងៃទី ០២  ខែ  មករា  ឆ្នាំ ២០១៦  ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ គាំ  ជីវ័ន កំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

adverise with khmeread
tiger
Loading ad ...