ពិធីបុណ្យឡើងគេហដ្ឋានថ្មី ក្លាយជាពិធីបុណ្យសព នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ​ ៖​ ពីរនាក់ប្តីប្រពន្ធទើបមានលទ្ធភាពធ្វើផ្ទះថ្មីនិងរៀបចំពិធីឡើងគេហដ្ឋានថ្មីសឹងតែមិនទាន់រួចរាល់ផង​ ត្រូវបន្តធ្វើបុណ្យសពកូននិងក្មួយបន្តទៀតនាថ្ងៃទី១៣សីហា ឆ្នាំ២០១៩ ដោយសារតែកូននិងក្មួយបានលង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូ​ ស្ថិតនៅភូមិគោដ្ឋាន  សង្កាត់អូរអំបិល  ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ីឌី អធិការប៉ូលិសក្រុងសិរីសោភ័ណបានឱ្យដឹងថា​ សពក្មេងស្រីរងគ្រោះឈ្មោះជា​ ដាវរី អាយុ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់សុជាតិ ប្តីឈ្មោះ ដុកធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។  ចំណែកសពក្មេងប្រុសមានឈ្មោះត្រាំសាន់ ប្រុសអាយុ ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះង៉ាន់លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ម្តាយសពកុមារទាំងពីនាក់បានឱ្យដឹងថា​ នៅថ្ងៃទី១៣សីហា ឆ្នាំ២០៩ ក្រុមគ្រួសាររបស់ប្អូនគាត់បានរៀបចំធ្វើពិធីឡើងគេហដ្ឋានថ្មី ដោយបានអញ្ជើញភ្ញៀវញាតិមិត្តជិតខាងពិសេសប្អូនបង្កើតនៅបាត់ដំបងមកចូលរួមកម្មពិធីឡើងផ្ទះថ្មីនោះដែរ។

ពិធីឡើងគេហដ្ឋានថ្មីប្រព្រឹត្តទៅមិនទាន់ចប់ចុងចប់ដើមផង​ គាត់មិនបានចាប់អារម្មណ៍ពីការកូនពីថ្មើរណានោះឡើយ។ លុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ម្ចាស់ផ្ទះបានយកលុយមករាប់ស្រាប់តែពេលនោះបាត់កូនទាំង២នាក់មិនដឹងទៅណាក៏ផ្អេីលឆោឡោឡើង​ ហើយនាំគ្នាដើររកដល់ស្រះម៉ៃខូនៅក្រោយពីផ្ទះប្រហែល១០០ម៉ែត្រស្រាប់តែឃើញស្បែកជើងក្មេងទាំង២នាក់ក៏ចុះរាវរកឃើញសពក្មេងទាំង២នាក់បីយកមកផ្ទះដោយក្មេងទាំង២នាក់នៅសភាពទន់នៅឡើយ។ 

ពួកគាត់នាំគ្នារលាក់ឱ្យចេញទឹកទោះបីខិតខំរលាក់យ៉ាងណានៅមិនដឹងខ្លួនព្រោះក្មេងទាំង២នាក់នេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ក្រោយពីកើតហេតុរួចប៉ូលិសនិងអាវុធហត្ថជំនាញចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសព។

ក្រោយពីមន្ត្រីជំនាញធ្វើការត្រួតពិនិត្យរួចហើយបានធ្វើការសន្និដ្ឋានថា​ ក្មេងទាំង២នាក់ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដដោយឪពុក ម្តាយជាប់រវល់ក្នុងពិធីឡើងផ្ទះថ្មីមិនបានចាប់អារម្មណ៍ថាក្មេងទៅលេងទឹក គ្មានជាប់ពាក់ព័ន្ធនឹងអំពើប៉ងធ្វើឃាតនោះទេ ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីបន្តទៀតក្រោយពីពិធីឡើងផ្ទះថ្មីចប់៕

adverise with khmeread
tiger
Loading ad ...