ត្រាំកែប្រយោគនៃកំណាព្យរបស់រូបសំណាកសេរីភាពជាផ្លូវការដើម្បីការពារការកែប្រែច្បាប់អន្តោប្រវេសន៍

មន្រ្តីអន្តោប្រវេសន៍ជាន់ខ្ពស់អាមេរិក បានកែប្រយោគនៃកំណាព្យដែលបានចារលើរូបសំណាកសេរីភាព ក្នុងការការពារគោលនយោបាយថ្មី ដែលបដិសេធផ្តល់ជំនួយស្បៀងអាហារដល់ជនអន្តោប្រវេសន៍ស្របច្បាប់។ នេះបើតាមសារព័ត៌មាន BBC សរសេរនៅថ្ងៃពុធនេះ។ 

ប្រធានផ្នែកសេវាកម្មផ្តល់សញ្ជាតិនិងអន្ដោប្រវេសន៍បានកែប្រែសម្រង់សម្តីនៃកំណាព្យ ដែលមានឃ្លឹមសារថា "ផ្តល់ឱ្យខ្ញុំនូវភាពនឿយហត់ ភាពក្រីក្រ និងមហាជនដែលប្រាថ្នាចង់ដកដង្ហើមដោយសេរីរបស់អ្នក"។ 

មន្ត្រីរូបនោះបានបន្ថែមពាក្យថា "អ្នកដែលអាចឈរជើងពីរដោយខ្លួនឯង និង អ្នកដែលនឹងមិនក្លាយជាអម្រែកសាធារណៈ"។ បន្ទាប់មកគាត់បាននិយាយថា កំណាព្យនេះគឺសំដៅលើ "មនុស្សមកពីអឺរ៉ុប"។

លោក Ken Cuccinelli ប្រធានស្តីទីនៃសេវាកម្មផ្តល់សញ្ជាតិនិងអន្តោប្រវេសន៍របស់រដ្ឋបាលត្រាំ បានប្រកាសកាលពីថ្ងៃចន្ទ នូវលក្ខខណ្ឌតម្រូវស្តីពី "បន្ទុកសាធារណៈ" ថ្មីមួយ ដែលរឹតត្បិតជនអន្តោប្រវេសន៍ស្របច្បាប់ពីការទទួលបានផលប្រយោជន៍សាធារណៈមួយចំនួន ដូចជាលំនៅដ្ឋានសាធារណៈ ឬជំនួយស្បៀងអាហារ ឬអាចនឹងធ្វើដូច្នេះនាពេលអនាគត។

បទប្បញ្ញត្តិថ្មី ដែលគេស្គាល់ថា "ច្បាប់បន្ទុកសាធារណៈ" ត្រូវបានចុះផ្សាយនៅក្នុងសហព័ន្ធចុះបញ្ជីកាលពីថ្ងៃចន្ទ ហើយនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា។

ក្រុមមន្រ្តីបាននិយាយថា ការកែច្បាប់នេះមានគោលបំណងពង្រឹង "ការពឹងលើខ្លួនឯង"។ ក្រុមអ្នករិះគន់បានលើកឡើងថាវានឹងរារាំងប្រជាជនអាមេរិកដែលមានចំណូលទាបពីការស្វែងរកជំនួយ៕

adverise with khmeread
tiger
Loading ad ...