បែកគំនិតពាក់ស្រោមបិទមុខដូចនិនចារ គាស់ផ្ទះអ្នកស្រុកប៉ងលួចត្រូវប៉ូលិសដាក់ខ្នោះ

កំពង់ស្ពឺ​ ៖ ចោរ​ដើ​រគា​ស់ផ្ទះនាពេលរាត្រីម្នាក់​ ដោយ​រួមជាមួយ​សម្ភារៈ​ជាវត្ថុតាង​ពាក់ព័ន្ធ​នឹងការប្រព្រឹត្ដប​ទ​ល្មើស​ ត្រូវបានប៉ូលិសប៉ុស្តិ៍ត្រែងត្រយឹងបានល្បា​ត​​ពួនស្ទាក់​ ប្រទះឃើញ​​និងបា​នឃាត់ខ្លួនសាកសួរ​កាលពី​រាត្រី​ថ្ងៃទី១៤ខែសីហា ឆ្នាំ២០​១​៩ វេលាម៉ោង២រំលងអធ្រាត្រ​ នៅចំណុចភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

ប៉ូលិសនិយាយថា​ ​ជនសង្ស័យ​​ឈ្មោះភួង ចាន់ថន ហៅចាន់ ប្រុស អាយុ​ ៣៩ឆ្នាំ នៅភូ​មិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ពាក់​ព័ន្ធ​ ករណីលួចគាស់ផ្ទះរបស់ឈ្មោះជាម វ៉េត ប្រុ​ស​ អាយុ៦៣ឆ្នាំ រស់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ​ដកហូតបានសម្ភារៈជាវត្ថុតាង​មាន​ ទួណឺវីសដងវែង ចំនួន០១​ ;​ ទូរស័ព្ទអិនចុចពិលចំនួន០១​ ,​ ស្រោមបិទមុខ ចំនួន០១ ។ ប៉ូលិសជំនាញព្រហ្មទណ្ឌ​ ថាមុខសញ្ញាសង្ស័យនេះធ្លាប់ជាប់ពន្ឋនាគារខេត្តត្បូងឃ្មុំ ចំនួន​ ០២លើក​មកហើយ"ពីបទលួច"​។ 

បច្ចុប្បន្ន​ប៉ូលិស​ស្រុក​ភ្នំស្រួច​ បានបញ្ជូនមុខ​ស​ញ្ញា​សង្ស័យ​រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​ មកការិយាល័​យជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកំពង់ស្ពឺ​ ដើម្បីចំណាត់ការស្រាវជ្រាវតាមនីតិវិធីបន្ដ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab