ម្ចាស់អប្រិយប្រើដំរីចំណាស់៧០ឆ្នាំធ្វើការអស់សាច់ រហូតសល់តែស្បែកដណ្តប់ឆ្អឹង

រូបភាពដ៏សោកសង្រេងនៃដំរីមួយក្បាល ដែលមានតែស្បែកដណ្ដប់ឆ្អឹង ត្រូវបានលាតត្រដាង បន្ទាប់ពីពេញមួយជីវិតរបស់វាត្រូវបានម្ចាស់ខ្លួនបង្ខិតបង្ខំដើរហែរក្បួនដោយស្លៀកពាក់ឈុតប្រពៃណីពីលើ។

ដំរីញីឈ្មោះ Tikiiri វ័យ ៧០ ឆ្នាំ ធ្វើការជាមួយនឹងដំរី ៦០ ក្បាលផ្សេងទៀតសម្រាប់ក្បួនដង្ហែរនៃពិធីបុណ្យ Perahera ក្នុងប្រទេសស្រីលង្កាឆ្នាំនេះ បើទោះជាមានរាងកាយទន់ខ្សោយ និងសុខភាពទ្រុឌទ្រោមក៏ដោយ។

ពិធីបុណ្យព្រះពុទ្ធសាសនាមានរយៈពេល ១០ ថ្ងៃ មានរៀបចំរូបសត្វផ្សេងៗជាមួយការសម្ដែងច្រើនអាណែករួមមានទាំងការរាំ ត្រែះបាល់ ព្រួសភ្លើង និងចម្រៀង។

តែរូបភាពដ៏រន្ធត់របស់ Tikiiri ត្រូវបានលាតត្រដាងដោយអង្គការ Save Elephant Foundation to mark World Elephant Day កាលពីថ្ងៃចន្ទ។

អង្គការនោះនិយាយថា "Tikiiri បានចូលរួមក្បួនដង្ហែរៀងរាល់ល្ងាច រហូតដល់យប់ជ្រៅសម្រាប់ពេល ១០ ថ្ងៃជាប់គ្នា។ ដំរីនោះត្រូវដើររាប់គីឡូម៉ែត្ររៀងរាល់យប់ ដូច្នេះមនុស្សនឹងមានអារម្មណ៍ថាការបួងសួងរបស់ពួកគេនឹងស័ក្តិសិទ្ធ អំឡុងពេលពិធីបុណ្យ"។

ខណៈដែល Tikiiri មើលទៅស្រស់ស្អាតដោយសារសម្លៀកបំពាក់គ្របពីលើ តែការពិតគឺឃោរឃៅណាស់សម្រាប់ដំរីនេះ។ គ្មាននរណាមើលឃើញខ្លួនប្រាណដំរីនេះទេ ដោយសារតែសម្លៀកបំពាក់ទាំងនោះ។ គ្មាននរណាម្នាក់មើលឃើញដំរីនោះហូរទឹកភ្នែកក្នុងភ្នែករបស់វា ដែលរងរបួសដោយសារសម្លៀកបំពាក់ទាំងនោះទេ ហើយក៏គ្មាននរណាមើលឃើញដំរីនោះដើរយឺតជាងគេនោះដែរ។

ដោយឡែកដំរីនេះ ត្រូវម្ចាស់របស់វាធ្វើទារុណកម្មរៀងរាល់ថ្ងៃដោយយកវាទៅដើរហែរក្បួនពិធីសាសនារងរបួសនៅសល់តែស្បែកដណ្ដប់ឆ្អឹង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab