ជាងជួលជុលជណ្ដើរយន្តម្នាក់ ធ្លាក់ពីជាន់៧ស្លាប់ភ្លាម

ភ្នំពេញ ៖ ជាងជួលជុលជណ្ដើរយន្តម្នាក់ បានធ្លាក់តាមប្រឡោះជណ្ដើរយន្តពីជាន់ទី៧ មកដល់ជាន់ផ្ទាល់ដី បណ្ដាលឱ្យស្លាប់គួរឱ្យអាសូរ កាលពីវេលាប្រហែលម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចអគារកំពុងសាងសង់ ជាប់បណ្ដោយផ្លូវលេខ១២០ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ  ។ 

ប៉ូលិសនិយាយថា​ អត្តសញ្ញាណជនរងគ្រោះឈ្មោះ ផន សុភ័ន្ត ហៅក្លូ  ភេទប្រុស វ័យប្រហែលជាង៣០ឆ្នាំ មានជំនាញផ្នែកជួលជុលជណ្ដើររយន្ត និងមានស្រុកកំណើតខេត្តព្រៃវែង ។ 

ព័ត៌មានបឋមឱ្យដឹងថា បុរសរងគ្រោះកំពុងបំពេញការងារដូចសព្វម្ដង ដើម្បីរៀបចំបច្ចេកទេសជណ្ដើរយន្ត ។ ស្រាប់តែធ្លាក់តាមចន្លោះប្រអប់ជណ្ដើរយន្តចុះមកក្រោមតែម្ដង ។ សមត្ថកិច្ចបានចុះទៅដល់កន្លែងហេតុ និងត្រួតពិនិត្យកោសល្យវិច័យ ។ គេក៏បានឃើញប្រពន្ធជនរងគ្រោះមកដល់កន្លែងកើតហេតុយំបោកខ្លួន ៕

adverise with khmeread
tiger
Loading ad ...