ចាប់ពស់ព្រលឹតនិងអន្ទង់រស់ខុសច្បាប់៦៩០គីឡូក្រាមនៅស្រុកកោះធំ

កណ្ដាល ៖​ ប៉ូលិសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានឃាត់រថយន្តមួយគ្រឿងដឹកផលនេសាទខុសច្បាប់ចំនួន៦៩០គីឡូក្រាម​ នាថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩វេលា ម៉ោង០២និង៣០នាទីអធ្រាត្រ។ 

ប៉ូលិសនិយាយថា​ រថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2z -3490 ដឹកជញ្ជូនផលនេសាទដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចផ្លូវលេខ១១០ ភូមិលេខ៣ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។

ចំណែកជនសង្ស័យនិងជាអ្នកបើកបរឈ្មោះប្រាក់ ម៉ៅភេទប្រុសអាយុ ៣៤ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង (ឃាត់ខ្លួន)។

វត្ថុតាងដកហូតរួមមាន​ ១-រថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងពណ៌ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Z- 3490 ,២-សត្វអន្ទង់រស់ចំនួន១១ធុង ស្មើនឹង ៦០០ kg,-សត្វពស់ព្រលឹតរស់ចំនួន២ធុងស្មើនឹង៩០kg។ សរុបចំនួន១៣ធុងស្មើនឹង៦៩០kg។ 

បច្ចុប្បន្នវត្ថុតាងខាងលើនិងជនសង្ស័យបានប្រគល់ឱ្យសង្កាត់រដ្ឋបាលជលផលកោះធំដើម្បីអនុវត្តនីតិវិធីបន្ត៕

adverise with khmeread
tiger
Loading ad ...