ផ្ទុះធុងហ្កាស បង្កជាភ្លេីងឆាបឆេះហាងបញ្ចូលហ្គាសមួយ​ ឡានហ្គាសមួយ ម៉ូតូ២គ្រឿង និងរបួសប៉ូលិសម្នាក់

សៀមរាប ៖​  មានករណីផ្ទុះធុងហ្កាស បង្កជាអគ្គីភ័យឆាបឆេះហាងបញ្ចូលហ្គាសមួយ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាបនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩។ ករណីនេះ រថយ​ន្តព​ន្លត់អគ្គិភ័យជាច្រើនគ្រឿង​ បាន​ចេញ​ជួយអន្តរាគមន៍បាញ់ទឹកពន្ល​ត់​ ។

​    ប៉ូលិសខេត្តសៀមរាប រាយការណ៍បឋមថា ការ​ខូច​ខាតហា​ងប​ញ្ចូលហ្គា​សមួ​យទាំងស្រុង ម៉ូតូចំនួន២គ្រឿង ,រថយន្តដឹកហ្គាសចំនួន ​១គ្រឿង និង របួសមន្ត្រីប៉ូលិសម្នាក់ឈ្មោះ​ ហួត​ មុនិពិសាខ។ សមត្ថកិច្ចអន្តរាគមន៍​ប្រើ​ប្រាស់រ​ថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងការអន្តរាគមន៍​ពន្លត់ ពេលនេះសមត្ថកិច្ច​គ្រ​ប់គ្រង​សភាព​ការណ៍បានទាំងស្រុង ៕

adverise with khmeread
tiger
Loading ad ...