ភ្លេីងឆេះដេប៉ូលក់គ្រឿងសំណង់មួយកន្លែងនៅស្រុកកំពង់សៀម

កំពង់ចាម​ ៖​ ដេប៉ូលក់គ្រឿងសំណង់មួយកន្លែងស្ថិត នៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ បានត្រូវ​ អគ្គីភ័យ​ឆាបឆេះ កាលពី យប់ថ្ងៃ​ទី១៣​ ខែសីហា​ ឆ្នាំ​២០១៩ ​ បណ្តាលឱ្យអគ្គីភ័យបំផ្លាញអស់ម៉ូតូ១គ្រឿង ឈើ និងសម្ភារៈគ្រឿងសំណង់មួយចំនួន តែមិនបង្កឱ្យគ្រោះ​ថ្នាក់ដល់ជីវិត​មនុស្ស​នោះឡេីយ​ ។

ប៉ូលិសនិយាយថា​  ម្ចាស់ទីតាំង​ដែល​ត្រូវ​ភ្លើង​ឆេះ​​ឈ្មោះ​រុន សុខថេន ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មានទីតាំងនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។​

ប៉ូលិសនិយាយថា​ ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យចេញចំនួន ៤គ្រឿង ក្នុងនោះ រថយន្តស្រុកកំពង់សៀម ១គ្រឿង, រថយន្ត របស់ស្នងការដ្ឋានខេត្ត ៣គ្រឿង ចេញប្រតិបត្តិការជាបន្ទាន។

មិនដល់រយៈពេល​២ម៉ោង​ ករណីអគ្គិ​ភ័យនេះ កម្លាំង​បានគ្រប់គ្រងទាំងស្រុង ហើយ​បានរលត់នៅវេលាម៉ោង៩និង៣០​ នាទីយប់ថ្ងៃដដែល ដោយប្រើប្រាស់អស់ទឹក១៦រថយន្ត ។ ​ 

ទំហំនៃការខូចខាត​ ដែលអគ្គិភ័យបានបំផ្លាញ អស់ម៉ូតូ១គ្រឿង ឈើ និងសម្ភារៈគ្រឿងសំណង់អស់មួយចំនួន តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ​ ។ ចំពោះ​មូលហេតុវិញមិនទាន់ដឹងនៅឡើយទេ ព្រោះនៅពេលនេះកម្លាំងជំនាញ​ កំពុងស្រាវជ្រាវ ខណៈ​ម្ចាស់ផ្ទះក៏មិននៅ​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab