ចារកម្មចិនជូនដំណឹងទៅចារកម្មអាមេរិកថា ចិនកំពុងបញ្ជូនទ័ពមកក្បែរព្រំដែនហុងកុងដើម្បីត្រៀមដោះស្រាយបាតុកម្ម

វីដេអូនិងរូបភាពផ្កាយរណបថ្មីៗបានបង្ហាញរថយន្តយោធារាប់រយគ្រឿងប្រមូលផ្តុំគ្នានៅឯមជ្ឈមណ្ឌលកីឡាមួយក្នុងទីក្រុងរបស់ចិនដីគោកជាប់ព្រំប្រទល់ហុងកុង ដែលជាប្រផ្នូលមួយប្រាប់ថាចិនអាចនឹងត្រៀមចាត់វិធានការបង្រ្កាបយ៉ាងតឹងរ៉ឹងទៅលើក្រុមបាតុករហុងកុង ដែលពួកចិនប៉េកាំងចាត់ទុកជា "ពួកភេរវករ"។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីថ្ងៃអង្គារបាននិយាយថា កងទ័ពចិនកំពុងធ្វើដំណើរទៅកាន់ព្រំដែនជាមួយហុងកុងដោយសំអាងលើព័ត៌មានដែលចារកម្មចិនផ្ញើមកចារកម្មអាមេរិក។

ដំណឹងនេះកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាច្រើនរបស់ចិនបានបញ្ចេញវីដេអូ បង្ហាញរថក្រោះនិងរថយន្ដដឹកយោធាចល័តទៅទីក្រុងសិនចិន ដែលមានព្រំប្រទល់ជាប់ជាមួយហុងកុងប្រវែង២២គីឡូម៉ែត្រ។

នៅក្នុងការប៉ះទង្គិចគ្នាចុងក្រោយបង្អស់កាលពីថ្ងៃពុធ ប៉ូលិសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុកររាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយប៉ូលិសនៅក្នុងតំបន់លំនៅដ្ឋាន Sham Shui Po ក្នុងសង្កាត់ Kowloon។

តាមដឹង ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាដើម្បីប្រារព្ធ "ពិធីបុណ្យខ្មោចអត់ឃ្លាន" ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ នៃខែទី ៧ តាមប្រក្រតិទិនចន្ទគតិ។

ពួកគេបានចូលរួមគោរពវិញ្ញាណក្ខន្ធមនុស្ស ៦ នាក់ដែលបានធ្វើអត្តឃាតក្នុងអំឡុងពេលនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង ដែលបានចាប់តាំងពីដើមខែមិថុនា៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab