ចិនហាមនាវាចម្បាំងអាមេរិក២គ្រឿងចូលចតនៅហុងកុង​និងចោទអាមេរិកថាជា "បាតដៃខ្មៅ" នៅពីក្រោយបាតុកម្ម

កងនាវាប៉ាស៊ីហ្វិកអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ចិនបានបដិសេធសំណើនាវាចម្បាំងអាមេរិកចំនួន ២ គ្រឿងមកធ្វើទស្សនកិច្ចនៅហុងកុង បន្ទាប់ពីប្រទេសទាំងពីរបានធ្វើសង្រ្គាមពាក្យសម្តីជុំវិញការតវ៉ាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង។

រដ្ឋាភិបាលក្រុងប៉េកាំងក៏បានចោទប្រកាន់អ្នកនយោបាយខ្លះនៅទីក្រុងវ៉ាស៊ីនតោនថាជា "បាតដៃខ្មៅ" នៅពីក្រោយឧក្រិដ្ឋជនដ៏សាហាវរបស់ទីក្រុងហុងកុងផងដែរ ដែលពួកនោះត្រូវបានគណបក្សកុម្មុយនីស្តចិននិយាយថា មិនខុសពី "ពួកភេរវករ" ប៉ុន្មានទេ។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ កាលពីថ្ងៃទី ១២ សីហាបានិយាយថា កងទ័ពចិនកំពុងធ្វើដំណើរទៅកាន់ព្រំដែនជាមួយហុងកុង ដោយសំអាងលើព័ត៌មានស៊ើបការណ៍របស់អាមេរិក និង ជំរុញឱ្យភាគីទាំងអស់រក្សាភាពស្ងប់ស្ងាត់។

វីដេអូនិងរូបភាពផ្កាយរណប បង្ហាញនូវរថយន្តយោធារាប់រយគ្រឿងបានប្រមូលផ្តុំគ្នានៅឯមជ្ឈមណ្ឌលកីឡាមួយក្នុងទីក្រុងដីគោកជាប់ព្រំប្រទល់ហុងកុង ក្នុងសញ្ញាដ៏សែនអាក្រក់មួយថា ប្រទេសចិនអាចនឹងកំពុងរៀបចំការបង្ក្រាបដ៏តឹងរ៉ឹងទៅលើចលនាប្រឆាំងរដ្ឋាភិបាល។

ប្រធានាធិបតីត្រាំធ្លាប់បានកោតសរសើរប្រទេសចិនក្នុងការដោះស្រាយនូវភាពវឹកវរ ដែលកំពុងបន្តនេះដោយនិយាយថាប្រធានាធិបតីស៊ីជីនពីងបានធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។

មេបញ្ជាការរងនាវាចម្បាំងលោក Nate Christensen បាននិយាយថា នាវាចម្បាំង USS Green Bay គ្រោងនឹងចូលចតនៅហុងកុងនៅថ្ងៃសៅរ៍ខាងមុខនេះ ខណៈនាវាដឹកមីស៊ីល USS Lake Erie ក៏បានគ្រោងនឹងចូលចតនៅកំពង់ផែនោះនៅខែក្រោយដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab