អង្គុយមើលបាល់ទាត់ស្មើនឹងការរត់ហាត់ប្រាណជំនួយបេះដូង១ម៉ោងកន្លះ នៅពេលក្រុមសំណព្វចិត្តស៊ុតបំប៉ោងសំណាញ់

ការមើលបាល់ទាត់គឺល្អសម្រាប់អ្នក ហើយអ្នកវិទ្យាសាស្ដ្របានរកឃើញក្នុងការសិក្សាមួយថា វានឹងធ្វើឱ្យអ្នកគាំទ្រកីឡាសប្បាយចិត្ត។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធម្សិលមិញ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Leeds បានធ្វើតេស្ដអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ ២៥ នាក់ ជុំវិញការប្រកួតចំនួន ៣ ក្នុងក្របខ័ណ្ឌ Championship ។

ពួកគេរកឃើញថា ចង្វាក់បេះដូងរបស់អ្នកគាំទ្របានឡើង ៦៤ ភាគរយ ដោយលោត ១៣០ ដងក្នុងមួយនាទី ដែលមនុស្សធម្មតាមានចង្វាក់បេះដូងពី ៦០ ទៅ ១០០ ដងតែប៉ុណ្ណោះ។

ហើយអ្នកវិទ្យាសាស្ដ្របានអះអាងថា ចង្វាក់បេះដូងបែបនេះ គឺសមមូលទៅនឹងការដើរហាត់ប្រាណ ១ ម៉ោងកន្លះឯណោះ។

ហើយការមើលក្រុមរបស់ខ្លួនឈ្នះ ក៏អាចកាត់បន្ថយសម្ពាធឈាម និងជំរុញដល់ផ្លូវចិត្តរបស់ពួកគេផងដែរ។

យ៉ាងណាមិញ ការមើលឃើញក្លឹបរបស់ពួកគេចាញ់គឺមានឥទ្ធិពលផ្លូវចិត្តផ្ទុយទៅវិញ ដោយអ្នកគាំទ្រត្រូវព្យាយាមទប់អារម្មណ៍ "ខូចចិត្ត" ដែលស្មើនឹងមិត្តភក្ដិស្លាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...