Marcus Rashford: Man Utd កាន់តែរឹងមាំដោយសារការខកចិត្តកាលពីរដូវកាលមុន

        កីឡាករ Marcus Rashford អះអាងថា​ ក្រុម Man Utd ​នឹង​រឹងមាំជា​ងរដូវ​កាលមុន​ ដោយសារតែ​ការ​លំបាក​កាលពី​រដូវកាល​២០១៨-១៩ ។ ប៉ុន្តែ​ក្រុម​ Man Utd ​អាចបញ្ចប់​នៅ​លេខរៀងទី​៦ បន្ទាប់ពីលោក Ole Gunnar Solskjaer បាន​ដឹកនាំ​មួយ​រយៈ​ខ្លីចុងរដូវ​កាល​​ បន្តពីលោក Jose Mourinho ដែលត្រូវ​បាន​បណ្តេញ​ចេញ​ មុន​ថ្ងៃបុណ្យណូអែល​។

        ការ​​យក​ឈ្នះ​ក្រុម Chelsea ៤-០ កាលពីសប្តាហ៍មុន បានធ្វើឲ្យ​មាន​ការ​លើកឡើង​ថា នៅ​រដូវកាល​នេះ​ Man Utd ធ្វើបានកាន់តែល្អ ហើយ​ Rashford អះអាងថា បទពិសោធ​កាល​ពីរដូវកាល​មុន​ជួយពួកគេ​បាន​ច្រើន។

ខ្សែប្រយុទ្ធ​រូបនេះ​បាន​និយាយថា “​ចូល​ក្រឡេក​មើល​អតីត​កាល​ ខ្ញុំគិត​ថា វាប្រាកដជា​ធ្វើ​ឲ្យ​យើង​មាន​ការ​សហការគ្នា​បាន​ល្អ។ ខ្ញុំគ្រាន់តែ​មាន​អារម្មណ៍​ថា យើង​យល់​ ហើយថា មិន​អាច​ចាប់ផ្តើម​រដូវកាល​នេះ ដូចជា​ពេល​ដែល​យើង​ចាប់​ផ្តើម​និង​បញ្ចប់​កាលពីរដូវកាល​មុន​នោះទេ៕

adverise with khmeread
tiger
Loading ad ...