Alexis Sanchez អាចនឹងបង្ខំចិត្តទៅហ្វឹកហាត់ជាមួយក្រុមយុវជន

        លោក Ole Gunnar Solskjaer ត្រៀម​ជម្រុះ​ខ្សែ​ប្រយុទ្ធ Alexis Sanchez ទៅក្នុងចំណោមកីឡាករ​បម្រុង​របស់​ក្រុម Man Utd ជា​កិច្ច​ប្រឹងប្រែង ដើម្បី​បង្ខំឲ្យ​កីឡាករ​សញ្ជាតិ​ស៊ីលីរូបនេះ​ឲ្យចាកចេញពី​ពហុកីឡាដ្ឋាន Old Trafford ។

        ​អនាគត​យូរអង្វែងរបស់ Sanchez ​ជាមួយ Man Utd កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់​ បន្ទាប់ពី​ជួប​រឿង​ខកចិត្ត​នៅក្លឹបចាប់តាំងពី​ចាកចេញពី​ក្លឹប Arsenal មកកាលពីឆ្នាំ​២០១៨ ។

        ទោះបីជា​យ៉ាងណា Man Utd ​យល់​ថា ខ្លួនពិបាកនឹង​ជម្រុះកីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ ដោយសារតែ​ប្រាក់​ឈ្នួល​ដ៏ខ្ពស់​ ដែល​មានរហូតដល់​៥០០.០០០​ផោន​ក្នុងមួយសប្តាហ៍។

        កាសែត The Sun បាន​រាយការណ៍​ថា លោក Solskjaer នឹង​បង្ខំ Sanchez ឲ្យ​ហ្វឹកហាត់​ជាមួយ​ក្រុម​យុវជន​វ័យ២៣​ឆ្នាំ បន្ទាប់ពី​សម្រេចថា អនាគររបស់​កីឡាកររូបនេះគួរ​នៅ​ក្លឹបផ្សេង។

        ក្លឹប Roma អន្ទះសា​ចង់​ផ្ទេរ​កីឡាករ​រូបនេះនៅ​រដូវកាល​នេះ ប៉ុន្តែ​ប្រាក់​ខែដ៏ខ្ពស់របស់កីឡាកររូបនេះបានក្លាយជា​ឧបសគ្គ​ ៕

adverise with khmeread
tiger
Loading ad ...