​ឃាត់ខ្លួនស្ត្រីម្នាក់ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ L.O.L.C​ ម្នាក់លួចដកលុយ២ម៉ឺនដុល្លារ

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុL.O.L.C​ ត្រូវបានប៉ូលិសឃាត់ខ្លួននៅថ្ងៃ ពុធទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨យប់​ ពីបទរំលោភលើទំនុកចិត្ត បន្លំដកយកលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ L.O.L.C ចំនួន២០០០០ដុល្លារ(២ម៉ឺន) នៅចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុL.O.L.C ផ្លូវលេខ២៧១  ភូមិក្បាលទំនប់១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង៣និង០១នាទីរសៀលកន្លងទៅ ។

ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ ស៊ង សុខុម ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ  ផ្លូវលំ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មុខរបរបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុL.O.L.C ផ្នែកបេឡា។

ចំណែកជនរងគ្រោះឈ្មោះ ស៊ិន សុភី ភេទប្រុស អាយុ៣៣ឆ្នាំ  ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤០V ផ្លូវលេខ៧  ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោមុខរបរបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ L.O.L.C ផ្នែកប្រតិបត្តិការ (តំណាងនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុL.O.L.C ) ។
​​រីឯលុយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុL.O.L.C តំណាងដោយឈ្មោះ ស៊ិន សុភី ដែលបាត់បង់២០០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិកគត់)  ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ង សុខុម ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab