ទំនាស់យកដុំថ្មគប់ និងយកដាវកាប់ឱ្យរបួសក្បាល, អ្នករបួសដេកពេទ្យ, ជនបង្កជាប់ខ្នោះ

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃ ពុធ ទី ១៤ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១០យប់ពីបទហិង្សាដោយចេតនាទំនាស់យកដុំថ្មគប់ និងយកដាវកាប់បណ្តាលឱ្យរបួសក្បាលនៅចំណុចមុខផ្ទះលេខ២១ ផ្លូវលំ  ភូមិព្រែកតាគង់៣  សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ ។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ សួន ប៊ុនរ៉ុង ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២១ ផ្លូវលំ  ភូមិព្រែកតាគ់ង៣  សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ មុខរបរជាងឈើ  (មានផ្ទុកសារធាតុញៀន)  ។

ចំណែកជនរងគ្រោះឈ្មោះ សុខ សុភាព ភេទប្រុស អាយុ  ៣០ ឆ្នាំ  ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២១ ផ្លូវលំ  ភូមិព្រែកតាគ់ង៣  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរកម្មករ របួសក្បាលចំនួន០២កន្លែង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សួន ប៊ុនរ៉ុង  ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab