តារាបង្ហាញម៉ូតចិន Liu Wen លុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនអាមេរិក Coach រឿងបោះអាវយឺតសរសេរថា "ហុងកុងជាប្រទេស" ប្រមាថមើលងាយអធិបតេយ្យភាពចិន តែនាងអាចនឹងសងលុយគេលៀនភ្នែក

នាង Liu Wen កំពូលតារាបង្ហាញម៉ូតរបស់ក្រុមហ៊ុន Victoria's Secret ប្រហែលជាត្រូវសងប្រាក់លុយគេលៀនភ្នែករហូតដល់ទៅ ២២ លានដុល្លារ ដល់ក្រុមហ៊ុន Coach បន្ទាប់ពីនាងបានប្រកាសថានាងបានផ្តាច់កុងត្រារបស់នាងជាមួយម៉ាកយីហោសម្លៀកបំពាក់អាមេរិកមួយនេះ ពីព្រោះក្រុមហ៊ុននេះបានចុះបញ្ជីហុងកុងជាប្រទេសដាច់ដោយឡែក។

តារាបង្ហាញម៉ូតវ័យ ៣១ ឆ្នាំរូបនេះបាននិយាយថា "បូរណភាពអធិបតេយ្យនិងដែនដីចិនគឺពិសិដ្ឋណាស់និងមិនអាចរំលោភបំពានបានឡើយ"។ នាងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំក្រុមហ៊ុន Coach មិនដល់ ៣ សប្តាហ៍ផង។

ក្រុមហ៊ុន Coach បានចាត់ទុកប៉េកាំងនិងសៀងហៃជាទីក្រុងរបស់ចិន ប៉ុន្តែបានចុះបញ្ជីហុងកុងជាអង្គភាពដាច់ដោយឡែក នៅលើអាវយឺតមួយចំនួនកាលពីឆ្នាំមុន។

ម៉ូតអាវយឺតនោះត្រូវបានរិះគន់យ៉ាងចាស់ដៃដោយប្រព័ន្ធផ្សព្វផ្សាយចិន និងអ្នកប្រើប្រាស់វេបសាយនៅសប្តាហ៍នេះ និងត្រូវបានចាត់ទុកជា "ការប្រមាថចិន"។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថា កំពូលតារាបង្ហាញម៉ូតរូបនេះប្រហែលជាត្រូវសងក្រុមហ៊ុន Coach ចំនួន ២២លានដុល្លារ សម្រាប់ការផ្តាច់កុងត្រា។ ក្រុមហ៊ុន Coach បានបង់ប្រាក់ឱ្យនាង Liu ចំនួន ១,៥លានដុល្លារក្នុងមួយឆ្នាំដើម្បីធ្វើជាអគ្គរដ្ឋទូតចិនតំណាងឱ្យម៉ាកយីហោនេះ ហើយការពិន័យចំពោះការផ្តាច់កុងត្រាអាចមានចំនួនច្រើនជាងប្រាក់ប្រចាំឆ្នាំរបស់នាង ៥ ទៅ ១០ ដង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab