ធ្លាប់ជាប់គុកមួយឆ្នាំរឿងវ៉ៃតប់ប្រពន្ធ មិនរាងចេញពីគុកវ៉ៃតប់ប្រពន្ធទៀត ប៉ូលិសញាត់ចូលគុកវិញ

កណ្តាល ៖​ ប៉ូលិសស្រុកខ្សាច់កណ្តាលបានឃាត់ជនសង្ស័យម្នាក់ក្នុងករណីប្រើអំពើហិង្សាក្នុងគ្រួសារប្តីវាយប្រពន្ធ​ កើតឡើងនាថ្ងៃចន្ទទី ១២សីហាឆ្នាំ២០១៩ ម៉ោង២រសៀល​ នៅចំណុចភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ បន្ទាប់មកជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួននៅថ្ងៃទី១៣សីហា​ ហើយបញ្ជូនទៅតុលាការនៅថ្ងៃបន្ទាប់។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ យ៉ែម អាង ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (របួសកំភួនជើងទាំងសងខាងនិងកដៃឆ្វេង) ជាប្រពន្ធ។ចំណែកជនសង្ស័យឈ្មោះ អោម ម៉ន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ឃាត់ខ្លួន) ជាប្តី។ វត្ថុតាងចាប់យក១.កាំបិតចុងស្រួច ០១និង២.មែកស្វាយ ០១។

ប៉ូលិសបន្តថា​ កន្លងមកជនសង្ស័យជាប្តីធ្លាប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការជាប់ពន្ធនាគាររយៈពេល០១ឆ្នាំ។នៅពេលកើតហេតុជនសង្ស័យមានសភាពស្រវឹងស្រា ហើយជនរងគ្រោះជាប្រពន្ធបានយកធុងបាស់ទៅចាក់ស្តាប់នៅកន្លែងធ្វើការក្នុងឡឥដ្ឋ តែជនសង្ស័យមិនឱ្យយកទៅក៏មានទំនាស់ពាក្យសម្តីជាមួយគ្នា ដោយជនសង្ស័យបានជេរប្រមាថចោទជនរងគ្រោះថា «មានសាហាយ»។ 

ពេលនោះជនសង្ស័យបានយកម៉ាយក្រូហ្វូនធុងបាស់វាយជនរងគ្រោះត្រូវក្បាល និងកដៃឆ្វេងរងរបួសស្នាម ។ បន្ទាប់មកយកមែកស្វាយវាយជើងជនរងគ្រោះទាំងសងខាង រួចស្ទុះទៅយកកាំបិតចុងស្រួចមកអារកជនរងគ្រោះបណ្តាលឱ្យរលាត់ស្បែកក ក្រោយមកជនរងគ្រោះបានរត់ទៅផ្ទះម្តាយ។

លុះដល់ថ្ងៃទី ១៣សីហា២០១៩ ម៉ោង ១០ព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកអំពិល កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋានប៉ូលិសស្រុក ដើម្បីចាត់ការតាមនីតិវិធី​ ៕

adverise with khmeread
tiger
Loading ad ...