អតីតអ្នកប្រដាល់ទម្ងន់ធ្ងន់ Mike Tyson លាតត្រដាងថា ជក់កញ្ឆាមួយខែៗអស់៤០.០០០ដុល្លារពីចម្ការកញ្ឆារាប់រយហិកតារបស់គាត់

អតីតអ្នកប្រដាល់ជើងឯកទម្ងន់ធ្ងន់ Mike Tyson បានលាតត្រដាងថា គាត់ជក់កញ្ឆាតម្លៃ ៤ ម៉ឺនដុល្លាររៀងរាល់ខែ ដែលគាត់មានប្រមាណ ១០ តោននៅចម្ការរបស់គាត់។

អ្នកប្រដាល់ជើងចាស់វ័យ ៥២ ឆ្នាំរូបនេះក៏បានលក់កញ្ឆាបានប្រហែល ៥០ ម៉ឺនដុល្លាររៀងរាល់ខែពីចម្ការទំហំ ៤២០ ហិកតាក្នុងរដ្ឋ Califonia ផងដែរ។

គាត់និយាយទៅកាន់វេបសាយ Hotboxin ថា "ខ្ញុំសឹងមិនជឿថា ខ្ញុំធ្វើរឿងទាំងនេះ។ ខ្ញុំរឹតតែមិនជឿខ្លួនឯងដែលនិយាយថាខ្ញុំជក់កញ្ឆានៅលើប្រព័ន្ធផ្សព្វផ្សាយ"។

អតីតអ្នកប្រដាល់នេះមានគ្រោងការធំសម្រាប់ក្រុមហ៊ុន Tyson Ranch របស់គាត់ ដែលជាកន្លែងមួយសម្រាប់អ្នកជក់កញ្ឆា ដែលនឹងមានសណ្ឋាគារទំនើប និងកន្លែងវាយកូនហ្គោលថែមទៀតផង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab