adverise with khmeread 3235e27500000578 0 image a 61 1458047091600

នាង​ចូ​លី​ឆ្លៀត​ពេលទំនេរ​ពី​ថតកុន​ស្រុក​ខ្មែរ​ទៅ​មើល​ជំរំ​ជនភៀសខ្លួន​ស៊ី​រី​ក្រោម​ដំណក់ភ្លៀង​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ១៥ ខែមីនា នាង​អ៊ែន​ជែ​លី​ណា ចូ​លី បាន​ហៅ​សង្គ្រាម​ស៊ី​រី​ថា "​រឿង​សោកនាដកម្ម និង​រឿង​គួរឱ្យ​អាម៉ាស់​" ដែល​សន្តិភាព​ក្នុងប្រទេស​ស៊ី​រី​នៅតែ​ស្ថិតនៅ​ឆ្ងាយ​សែនឆ្ងាយ ខណៈដែល​នាង​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដោះស្រាយ​មូលហេតុ​ដើម​នៃ​វិបត្តិ​ជនភៀសខ្លួន​នេះ  ពោលគឺ​សង្គ្រាម​ក្នុង​មជ្ឈិមបូព៌ា​តែម្តង​។ 

​    ​តារា​សម្តែង និង​ប្រេសិត​ពិសេស​សម្រាប់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់ UN រូបនេះ​បាន​ជម្នះ​ខ្យល់​បក់បោក និង​ភ្លៀង​ដូច​ចាក់ទឹក​ដើម្បី​ទៅ​មើល​ជំរំ​មួយ​ក្នុង​តំបន់ ហ្សា​ឡេស (Zahleh) នៃ​ជ្រលង​បេ​ខា (Bekaa Valley) ប្រទេស​លី​បង់ ជាទី​ដែល​ជនភៀសខ្លួន​ស៊ី​រី​រាប់សិប​ម៉ឺន​នាក់​កំពុង​រស់នៅ​។ 

​    ​ប្រទេស​លី​បង់​បានទទួល​ជនភៀសខ្លួន​ស៊ី​រី​ជាង ១ លាន​នាក់​ហើយ ដែល​ជន្លៀស​ខ្លួន​ពី​សង្គ្រាម ហើយ​ឥឡូវ​ជនភៀសខ្លួន​ទាំងនោះ​មាន​ចំនួន​ប្រហែល ១ ភាគ ៥ នៃ​ចំនួន​ប្រជាជន​សរុប​របស់​លី​បង់​។ 

​    ​ក្រោម​ដំណក់ភ្លៀង​នៅ​សន្និសីទកាសែត​ក្នុង​ជ្រលង​បេ​ខា​កាលពី​ថ្ងៃ​អង្គារ នាង​ចូ​លី​បាន​និយាយថា "​យើង​មិនអាច​គ្រប់គ្រង​ពិភពលោក​តាមរយៈ​ជំនួយ​សង្គ្រោះ​ក្នុង​វិស័យ​ការទូត និង​ដំណោះស្រាយ​នយោបាយ​បានទេ​"​។ 

​    ​ចូ​លី​បាន​និយាយថា នាង​សង្ឃឹម​បាន​នៅក្នុង​ប្រទេស​ស៊ី​រី​ជួយ​ជនរងគ្រោះ​វិលត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ​នៅ​ថ្ងៃ​ខួប ៥ ឆ្នាំ​នៃ​ការ​ងើប​បះបោរ​ប្រឆាំង​ប្រធានាធិបតី បា​សា អាល់ អាសាដ​។ 

​    ​នាង​បាន​និយាយថា វា​ជា "​រឿង​សោកនាដកម្ម និង​រឿង​គួរឱ្យ​អាម៉ាស់ ដែល​យើង​ហាក់​នៅ​ឆ្ងាយ​ពី​ចំណុច​សន្តិភាព​"​។ 

​    ​យោងតាម​អង្គការសហប្រជាជាតិ សព្វថ្ងៃនេះ​មាន​ជនភៀសខ្លួន​ដោយសារ​សង្គ្រាម​ជុំវិញ​ពិភពលោក​ច្រើនជាង​សម័យ​សង្គ្រាមលោកលើកទី​ពីរ​ទៅទៀត​។​

​    ​គួរ​បញ្ជាក់ដែរថា ថ្មីៗ​នេះ​នាង​ចូ​លី​ក៏​កំពុង​មមាញឹក​ថត​រឿង​ខ្នាត​ធំ First They Killed My Father នៅ​កម្ពុជា​ផងដែរ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់