ប្រើកាំភ្លើងច្នៃបាញ់គូទំនាស់ឱ្យរងរបួសក្នុងជម្លោះពាក្យសម្តីត្រូវប៉ូលិសវ៉ៃខ្នោះ

ក្រចេះ ៖​ បុរសម្នាក់បានប្រើកាំភ្លើងច្នៃបាញ់គូទំនាស់ឱ្យរងរបួសក្នុងជម្លោះពាក្យសម្តី​ជាមួយបុរសម្នាក់កាលពីយប់ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៩​ ត្រូវបានប៉ូលិសស្រុកសំបូរស្រុកស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីជននេះបានរត់គេចខ្លួនក្រោយពីបានប្រើកាំភ្លើងច្នៃបាញ់ទៅលើគូទំនាស់ឱ្យរងរបួស នៅចំណុចភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ​ ខេត្តក្រចេះ​ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះតឹក ណាក់ អាយុ២៩ឆ្នាំ រស់នៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ត្រូវបានប៉ូលិសស្រុកសំបូរស្រុកស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីជននេះបានរត់គេចខ្លួនក្រោយពីបានប្រើកាំភ្លើងច្នៃបាញ់ទៅលើគូទំនាស់ឱ្យរងរបួស ក្នុងជម្លោះពាក្យសម្តីកាលពីយប់ថ្ងៃទី១៤ ខែសីហា ។ 

ក្រោយបង្កហេតុរួចរូបគេបានព្យាយាមរត់គេចខ្លួន តែត្រូវប៉ូលិសស្រាវជ្រាវចាប់បានមកវិញ ខណៈជនរងគ្រោះត្រូវបាននាំមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab