ផ្ទាំងទឹកកកដ៏ធំទំហំ ១៦ គីឡូម៉ែត្រការ៉េថតពីផ្កាយរណបដោយអង្គការណាសាកាលពីឆ្នាំ ១៩៨៦ ឥឡូវបានរលាយបាត់ស្រមោលនៅឆ្នាំ ២០១៩ ដោយសារអាកាសធាតុក្តៅខ្លាំង

រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលបញ្ចេញដោយអង្គការណាសា បង្ហាញការឡើងសីតុណ្ហភាពក្នុងតំបន់អាក់ទិក បានបណ្ដាលឱ្យផ្ទាំងទឹកកដ៏ធំមួយក្នុងប្រទេសអ៊ីស្លង់រលាយខ្ទេចត្រឹមរយៈពេលតែ ៣ ទសវត្សរ៍។

ផ្ទាំងទឹកកកលើភ្នំ Okjökull ដែលមានទំហំ ១៦ គីឡូម៉ែត្រការ៉េ និងត្រូវបានគេស្គាល់ថាជា OK ឥឡូវបាត់ខ្លួនហើយ។

រូបភាពដែលថតបានក្នុងឆ្នាំ ១៩៨៦ បង្ហាញផ្ទាំងទឹកកកគ្របដណ្ដប់លើភ្នំយ៉ាងធំក្នុងភាគខាងលិចប្រទេសអ៊ីស្លង់ ប៉ុន្ដែរូបភាពចុងក្រោយបង្អស់បានបង្ហាញថា ទឹកកកនោះរលាយខ្ទេចបាត់ទៅហើយ។

ក្រុមអ្នកជំនាញមកពីអង្គការណាសាដែលបានតាមដានការធ្លាក់ចុះជាបណ្តើរៗនៃផ្ទាំងទឹកកកអស់រយៈពេលជាង ៣០ ឆ្នាំមកនេះបាននិយាយថា កម្ដៅដែលបានវាយប្រហារអឺរ៉ុបនៅឆ្នាំនេះកំពុងធ្វើឱ្យមានបញ្ហារលាយទឹកកកក្នុងតំបន់នេះកាន់តែអាក្រក់ទៅៗ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab