មនុស្ស ២៣៣ នាក់ព្រលឹងរត់មកស៊ីពោត បន្ទាប់ពីបក្សីហោះចូលម៉ាស៊ីនយន្តហោះគាំងខូចកណ្តាលអាកាស តែអ្នកបើកបរគិតរហ័ស ចុះចតលើចម្ការពោតដោយសុវត្ថិភាព

អ្នកបើកយន្តហោះជនជាតិរុស្ស៊ីម្នាក់ត្រូវបានកោតសរសើរជាវីរបុរសបន្ទាប់ពីគាត់បានចុះចតយន្តហោះដឹកអ្នកដំណើរដោយជោគជ័យនៅក្នុងចម្ការពោតកាលពីថ្ងៃព្រហស្បតិ៍ទី១៥សីហា បន្ទាប់ពីសត្វបក្សីហោះចូលក្នុងម៉ាស៊ីនទាំងពីរ បណ្តាលឱ្យវាគាំងខូច។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ural Airlines ជើងហោះហើរ U1678 បានហោះចេញពីអាកាសយានដ្ឋាន Zhukovsky នៃទីក្រុងមូស្គូនៅម៉ោង ៦ និង ១០ នាទីព្រឹកម៉ោងក្នុងស្រុកឆ្ពោះទៅកាន់ទីក្រុង Simferopol នៃតំបន់ Crimea នៅពេលដែលបក្សីហោះចូលម៉ាស៊ីនទាំងពីររបស់យន្តហោះ ជាហេតុបណ្តាលឱ្យម៉ាស៊ីនមួយផ្ទុះឆេះនិងមួយទៀតឈប់ដំណើរការ។

អ្នកបើកយន្តហោះឈ្មោះ Damir Yusupov អាយុ ៤១ ឆ្នាំបានទាក់ទងទៅអាកាសយានដ្ឋានដើម្បីស្នើសុំចុះចតជាបន្ទាន់ ប៉ុន្តែបានបង្ខំចិត្តចុះចតលើចម្ការពោត បន្ទាប់ពីដឹងថាគាត់មិនអាចទៅដល់អាកាសយានដ្ឋានទេ ទោះនៅសល់ចម្ងាយជាង១គីឡូម៉ែត្រទៀតក៏ដោយ។

លោក Yusupov បានបញ្ជាយន្ដហោះចុះក្រោមដោយគ្មានថាមពលនៅក្នុងម៉ាស៊ីនទាំងពីរ និង ជាមួយកង់យន្តហោះលឹបក្នុងតួ។

សរុបមក អ្នកដំណើរ ២៣ នាក់ក្នុងចំណោមអ្នកដំណើរ ២២៦ នាក់ និង បុគ្គលិកយន្តហោះ ៦ នាក់នៅលើនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសម្រាប់របួសស្រាលៗ ទោះបីស្ត្រីអាយុ៦៩ឆ្នាំម្នាក់តម្រូវឱ្យមានការព្យាបាលយូរជាងគេក៏ដោយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16