នាងម្នាក់នេះគ្រាន់តែទៅរកបត់ជើងនៅបន្ទប់ទឹកស្រី ត្រូវអ្នកអនាម័យហាមចូល រួចហៅប៉ូលិសវាយខ្នោះដូចឧក្រិដ្ឋជន, ដឹងមូលហេតុហួសចិត្ត

បុរសភេទទីបីម្នាក់ត្រូវបានគេចាប់វាយខ្នោះដូចឧក្រិដ្ឋជន បន្ទាប់ពីបុគ្គលិកអនាម័យផ្សារទំនើបម្នាក់បានឃាត់ខ្ទើយនោះមិនឱ្យប្រើប្រាស់បន្ទប់ទឹកនារី។

Gretchen Custodio Diez វ័យ ២៨ ឆ្នាំ បានរៀបនឹងចូលទៅក្នុងបន្ទប់ទឹកស្រីក្នុងសង្កាត់ Quezon City រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នៅពេលស្ដ្រីបុគ្គលិកអនាម័យម្នាក់ឈ្មោះ Chair Ganal បានឃាត់គាត់ និងហាមមិនឱ្យប្រើប្រាស់បន្ទប់ទឹកស្រីកាលពីថ្ងៃទី ១៣ សីហា។

Gretchen បានពាក់អាវក្រៅ និងសម្លៀកបំពាក់ពណ៌ខ្មៅ ហើយបុគ្គលិកអនាម័យបានឈ្លោះប្រកែកជាមួយនឹងប្រុសខ្ទើយនេះដោយនិយាយថា "អ្នកឯងនៅមានពងក្ដនៅឡើយទេ ចាំឱ្យច្បាស់"។

បុគ្គលិកអនាម័យនោះ បន្ទាប់មកបាននាំប្រុសខ្ទើយទៅបន្ទប់ក្រោមដី ដើម្បីឱ្យនៅឆ្ងាយពីហ្វូងមនុស្សស្រី ហើយអ្នកអនាម័យនោះក៏ត្រូវបានគេថតឃើញព្យាយាមយកទូរស័ព្ទពីខ្ទើយ ខណៈរកវាយខ្ទើយទៀត។ មិនយូរប៉ុន្មានប៉ូលិសក៏បានមកដល់ និងវាយខ្នោះលើប្រុសខ្ទើយនោះ មុនពេលនាំទៅប៉ុស្ដិ៍ប៉ូលិស។

ផ្សារទំនើបនោះបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងប្រុសខ្ទើយនោះ តែត្រូវបានទម្លាក់ចោលវិញ។ Gretchen ក៏បានទទួលសំបុត្រសុំទោសពីបុគ្គលិកអនាម័យ ដែលបានអះអាងថាខ្លួនបង្កឱ្យមានកំហុសសម្រាប់ការរំលោភបំពានសិទ្ធិខ្ទើយ (LGBT)៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab