យុវជនម្នាក់បើកម៉ូតូសុខៗស្រាប់តែរថយន្តបើកមកបុកពេញទំហឹងស្លាប់មួយរំពេច រួចបើករត់បាត់

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់មួយរំពេច ខណៈកំពុងបើកម៉ូតូសុខៗត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកឆ្លងផ្លូវទៅបុកពេញទំហឹង ហើយបើករត់បាត់។ 

គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង៦ នឹង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aត្រង់ចំណុចមុខសាលាសង្កាត់បាក់ខែង ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។

សមត្ថកិច្ចនិយាយថា​ សពជនរងគ្រោះ(ស្លាប់)ឈ្មោះ គា សុត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្តនៅម្តុំហ្គ្រេនភ្នំពេញ បច្ចុប្បន្នស្នាក់នៅ​ ភូមិកាចាប់ខាងត្បូង ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល។

យោងតាមប្រពភព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខ ម-0141ភព-1ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង។ 

លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបានបើកចេញពីផ្លូវបេតុងទិសដៅកើត ទៅលិចឆ្លងមកផ្លូវជាតិលេខ៦Aបំណងបត់មកឆ្វេងដៃ ហើយជ្រុលទៅបុកម៉ូតូ ខាងលើពេញទំហឹង បណ្តាលឱ្យជនរងគ្រោះអ្នកបើកបរដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។  ចំណែកឯរថយន្តបង្កបានបើករត់ចេញពីកន្លែងកើតហេតុបាត់តែម្តង​ ។

ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះនិងធ្វើកំណត់ហេតុដើម្បីប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាតិវិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab