adverise with khmeread 1

ទីបំផុត Man City ឆ្លងទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​បានសម្រេច​ប៉ុន្តែ​ប្រធាន​ក្រុម​ពួកគេ​រងរបួស​ម្តងទៀត​

​    ​គ្រូ Manchester City លោក Manuel Pellegrini រំពឹងថា​កីឡាករ Vincent Kompany នឹង​ខកខាន​ពី​ការប្រកួត​យ៉ាងហោចណាស់​ក៏​មួយខែ​ដែរ​បន្ទាប់​ខ្សែការពារ​រូបនេះ​រើ​ឡើងវិញ​នៃ​របួស​កំភួនជើង​រប​ស់​គេ​នៅក្នុង​ការប្រកួត​ជាមួយ​ក្រុម Dynamo Kiev កាលពី​យប់មិញ​។​

​    ​ប្រធាន​ក្រុម Man City រូបនេះ​ត្រូវបាន​ប្តូរ​ចេញពី​ការប្រកួត​ក្នុង​នាទី​ទី ៦ នៅក្នុង​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​នៅ​ទឹកដី Etihad ដែល​បានបញ្ចប់​ក្នុង​លទ្ធផល ០-០ ធ្វើឱ្យ​ក្រុម​លោក Pellegrini ឆ្លងទៅ​វគ្គ​បន្ទាប់​ជាមួយ​លទ្ធផល​ទាំងពីរ​ជើង ៣ ទល់នឹង ១​។​

​    ​គ្រូបង្វឹក​លោក Pellegrini បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា "​ជា​អកុសល Vincent រងរបួស​សាច់ដុំ​កំភួនជើង​របស់​គាត់​ម្តង​ទៀតហើយ ដែលជា​បញ្ហា​ដដែល ដែល​គាត់​មាន​ពីមុន​។ យើង​នឹង​ដឹង​នៅ​ថ្ងៃស្អែក​ឬក៏​ខានស្អែក ប៉ុន្តែ​របួស​សាច់ដុំ​ជាទូទៅ​គឺ​ខកខាន​មួយខែ​"​។​

​    ​ក្តីបារម្ភ​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​សម្រាប់​ក្រុម Man City នោះ​គឺ​ពួកគេ​នឹង​ទទួល​ក្រុម​បិសាច​ក្រហម Manchester United ខណៈ​ខ្សែការពារ​កណ្តាល​មួយរូប​ទៀត​គឺ​កីឡាករ Nicolas Otamendi ក៏​រងរបួស​ជើង​ផងដែរ​កាលពី​យប់មិញ ដែល​រូបគេ​ត្រូវ​បង្ខំ​ចាក​ចេញពី​ទីលាន​ក្នុង​នាទី​ទី ២៣៕

 

adverise with khmeread

មតិយោបល់