កម្មករបើកអេស្ការ និងកម្មករបូមខ្សាច់​លួចបូមប្រេងម៉ាស៊ូតមកលក់ម្តុំរណ្តៅដី​ត្រូវបានប៉ូលិសចាប់ខ្លួន៧នាក់

កណ្ដាល​ ៖​ កម្មករបើកអេស្ការនិងកម្មករបូមខ្សាច់​ បានលួចបូមប្រេងម៉ាស៊ូតមកលក់ម្តុំរណ្តៅដី​ ត្រូវបានប៉ូលិសស្រុកកណ្តាលស្ទឹងឃាត់ខ្លួន​ នាថ្ងៃទី ១៥ខែសីហាឆ្នាំ២០១៩វេលាម៉ោង៩យប់ នៅចំណុច ភូមិព្រែកអង្គុញឃុំ សៀមរាប ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។

ប៉ូលិសិយាយថា​ ជនសង្ស័យ០៧នាក់រួមមាន​ ១.ឈ្មោះស៊ិន ចិត្រា ភេទប្រុសអាយុ
២០ឆ្នាំ រស់នៅភូមិព្រែកអង្គុញឃុំសៀមរាប ស្រុកណ្តាលស្ទឹងខេត្តកណ្តាល មុខរបរបើកអេស្កាវ៉ាទ័រ (ឃាត់ខ្លួន),២.ឈ្មោះ អុី ម៉ាប់ ភេទប្រុសអាយុ១៦ឆ្នាំមុខរបរ ពុំពិតប្រាកដ(ឃាត់ខ្លួន),៣.ឈ្មោះកន សុខជាភេទប្រុអាយុ១៩ឆ្នាំ មុខរបរកម្មករបូមខ្សាច់(ឃាត់ខ្លួន),៤.ឈ្មោះយឹម វីសាលភេទប្រុសអាយុ១៧ឆ្នាំ មុខរបរ កម្មករបូមខ្សាច់(ឃាត់ខ្លួន)អ្នកទាំង០៣នាក់ខាងលើរស់នៅភូមិមាត់បឹងឃុំទ្រាស្រុកកណ្តាលស្ទឹងខេត្តកណ្តាល,៥.ឈ្មោះអាន សុខទីនភេទប្រុសអាយុ១៩ឆ្នាំនៅភូមិ ដូនវង្សឃុំទ្រាស្រុកកណ្តាលស្ទឹង មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន),៦.ឈ្មោះសាន្ត វុទ្ធីភេទប្រុស អាយុ​១៩ឆ្នាំ មុខរបរ សន្តិសុខរោងចក្រ(ឃាត់ខ្លួន)និង៧.ឈ្មោះសាត់ ភារុនភេទប្រុសអាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។ អ្នកទាំង០២នាក់នេះរស់នៅភូមិត្រពាំងកក់ ឃុំទ្រាស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។វត្ថុតាងចាប់យកប្រេងម៉ាស៊ូត៣កាននិងម៉ូតូ៤គ្រឿង។ 

ប៉ូលិសបន្តថា​ ដំបូងជនសង្ស័យខាងលើជនសង្ស័យ ឈ្មោះស៊ិន ចិត្រាបានបូមប្រេងម៉ាស៊ូតចំនួន៣កានពីអេស្កាវ៉ាទ័រ ដែលខ្លួនបើកកាយដីរណ្តៅខ្សាច់នៅចំណុចកើតហេតុ យកមកខាងលិចរណ្តៅដីប្រហែល២០០ ម៉ែត្ររួចឱ្យជនសង្ស័យឈ្មោះអ៊ី ម៉ាប់ ឈ្មោះសាន្ត វុទ្ធី ឈ្មោះអាន សុខទីនឈ្មោះកនសុខជាឈ្មោះយីម វសាល ឈ្មោះសាត់ ភរុន យកបន្តទៅលក់ឱ្យគេ។ 

ពេលនោះកម្លាំងជំនាញនិងកម្លាំង ដើរល្បាតឃើញក៏ឃាត់ហៅមកសួរនាំនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab