ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍វាលវង់ឃាត់ខ្លួនពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍វាលវង់ឃាត់ខ្លួន​ ក្នុងករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៩  វេលាម៉ោង១០និង៤០នាទីយប់ ត្រង់ចំណុចមុខអគារ១៣ជាន់ ផ្លូវលេខ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ 

ប៉ូលិសនិយាយថា​ ឈ្មោះទូច សុផារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ខោរអាវ ស្នាក់នៅផ្ទះជួលមិនចាំលេខ  ផ្លូវនរោត្តម  សង្កាត់បឹងកេងកង  ខណ្ឌបឹងកេងកង  (ឃាត់ខ្លួនពិនិត្យទឹកនោមមានសារធាតុញៀន) ។  វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សចំនួន២កញ្ចប់តូច។ 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab