ឃាត់ជនជាតិចិន១១នាក់សង្ស័យពាក់ព័ន្ធករណីជំរិតតាមប្រព័ន្ធ Internet

ភ្នំពេញ ៖​ ប៉ូលិសផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះសហការជាមួយប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, កម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យ និងប៉ូលិសប៉ុស្តិ៍កាកាប១​ និងអនុវត្តនីតិវិធីដោយលោក សេង​ ហៀង​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ផាន់​ លីវ៉ា ក្រឡាបញ្ជីចុះត្រួតពិនិត្យឃាត់ខ្លួនជនបរទេស ស្ថិតនៅផ្ទះលេខ១១០C  ផ្លូវ​១០១៣ សង្កាត់កាកាប១ ខណ្ឌពោធិ៍​សែន​ជ័យនៅថ្ងៃទី១៥ ខែសីហា  ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទីរសៀល។   

ប៉ូលិសនិយាយថា​​ ជាលទ្ធផលសមត្ថកិច្ចចម្រុះពិនិត្យរកឃើញ ជនជាតិចិនសរុប១១នាក់ (ស្រី០១នាក់)​ និង​ដកហូត​សម្ភារៈ​មានកុំព្យូទ័រលើតុ២១គ្រឿង,​ កុំព្យូទ័រ​យួរ​ដៃ​០២គ្រឿង​ ,ទូរស័ព្ទ​១១៩គ្រឿង​ ,សម្ភារៈ​ផ្ទាល់​ខ្លួន​មាន​ទូរស័ព្ទ​៧គ្រឿង​ និង​ឯកសារ​សៀវភៅ​មួយ​ចំនួនសង្ស័យពាក់ព័ន្ធករណីជំរិតតាមប្រព័ន្ធInternet។ 

ជនសង្ស័យ​ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab