ឆេះផ្ទះមួយល្វែងកម្ពស់២ជាន់នៅស្រុកអន្លង់វែងដោយសារផ្ទុះធុងហ្គាស, អ្នកចូលទៅជួយរបួស៩នាក់

ឧត្តរមានជ័យ ៖​ មានករណីគ្រោះថ្នាក់អគ្គីភ័យដោយភ្លើងឆេះផ្ទះកើតឡើងនៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យដោយមូលហេតុទុស្សេខ្សែភ្លើងបណ្តាលឱ្យមានការខូចខាតផ្ទះថ្ម ១ ខ្នងទំហំ៩គុណ១២ម៉ែត្រកម្ពស់២ជាន់ ដំបូលស័ង្កសី និងទ្រព្យសម្បត្តិរបស់របរប្រើប្រាស់មួយចំនួន​ ព្រមទាំងមនុស្ស៩នាក់រងរបួសកាលពីយប់រំលងអធ្រាត្រថ្ងៃទី១៦សីហាឆ្នាំ២០១៩ ។           

ប៉ូលិសនិយាយថា​ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ គួយ គឹមលេញ  ភេទប្រុស អាយុ៥៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរលក់ចាប់ហួយ  មានប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ ៤៩ ឆ្នាំ​  បណ្តាលឱ្យមានការខូចខាតផ្ទះថ្ម ១ ខ្នង ទំហំ៩គុណ ១២ ម៉ែត្រ កម្ពស់ ២ ជាន់ ដំបូលស័ង្កសី និងទ្រព្យសម្បត្តិរបស់របរប្រើប្រាស់មួយចំនួន ។           

ករណីខាងលើនេះ កម្លាំងប៉ូលិសខេត្ត ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ យោធាវរៈ ៩០៥  និងកម្លាំងយោធា កងរាជអាវុធហត្ថ អាជ្ញាធរ និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គីភ័យ សរុប ៥ គ្រឿង ម៉ូតូដឹកទឹកជាច្រើនគ្រឿងផងដែរ បាញ់ពន្លត់គិតមកដល់ម៉ោង៥ព្រឹក ដោយប្រើប្រាស់ទឹកសរុប ចំនួន ៤០ ឡានទើបរលត់ជាស្ថាពរ ។

ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះបណ្តាលឱ្យផ្ទុះធុងហ្គាស់ប៉ើងកញ្ចក់ទ្វារនិងបង្អួច បង្កឱ្យរងរបួស អ្នកមកជួយអន្តរាគមន៍សរុប ៩នាក់ (ស្រី៤នាក់) ក្នុងនោះមន្ត្រីប៉ូលិសស្រុក៤ នាក់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab