បុគ្គលិកផ្នែកសង្គ្រោះអគ្គីភ័យ ម្នាក់បេីកម៉ូតូបុកឡានសំរាមឈប់ស្ងៀមស្លាប់ភ្លាម

ព្រះសីហនុ ៖​ បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីម៉ោងជាង១០យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចលើចំណោតអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង-ព្រះសីហនុ ។ 

ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះក្រោយជនរងគ្រោះជិះម៉ូតូបុកពីក្រោយរថយន្តដឹកសំរាមដែលខូចចតស្ងៀមនៅចិញ្ចើមផ្លូវតាមផ្លូវស្របទិសគ្នាចេញពីក្រុងព្រះសីហនុ ។ 

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូធំម៉ាក XR230 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HK-6543 ឈ្មោះ ញ៉ុល សារឿន ហៅ ម៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកសង្គ្រោះអគ្គីភ័យ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ  ស្រុកកំណើត ភូមិចំបក់ ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅ ក្រុម៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។ 

សមត្ថកិច្ចបន្តថា គាត់បានបើកបរក្នុងទិសដៅចេញពីក្រុងព្រះសីហនុ បានបុកពីក្រោយរថយន្ត ០១គ្រឿងម៉ាក DAEWOO ពណ៌ខៀវ គ្មានស្លាកលេខ របស់ក្រុមហ៊ុនប្រមូលសំរាម ខូចចតនៅលើចិញ្ចើមផ្លូវ (ពុំមានអ្នកបើកបរ នៅលើរថយន្ត)។

វត្ថុតាង រថយន្ត និងម៉ូតូខាងលើ ប៉ូលិសចរាចរណ៍បានចាត់ចែងយកទៅរក្សាទុក នៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយបន្ត ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab