លោក Diego Simeone រត់អបអរសឹងតែដាច់ជើងទាំងពីរកាលពីយប់មិញខណៈក្រុម Atletico Madrid បានឆ្លងទៅវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីបានយកឈ្នះលើក្រុម PSV Eindhoven ក្នុងវគ្គទាត់បាល់ប៉េណាល់ទីដែលបានបញ្ចប់ក្នុងលទ្ធផល ៨ ទល់នឹង ៧។
បន្ទាប់ពីចំណាយពេលអស់ ១២០ នាទី ក្រុមមកពីប្រទេសហូឡង់មួយនេះបានធ្វើឱ្យក្រុមរបស់លោក Simeone មិនសប្បាយចិត្ត ប៉ុន្តែ ATM នៅតែអាចគ្រប់គ្រងភាពភ័យខ្លាចរបស់ខ្លួននិងបានឆ្លងទៅវគ្គបន្ទាប់។
កីឡាករ Luciano Narsingh របស់ PSV ត្រូវបានប្តូរចេញក្នុងម៉ោងបន្ថែម ១៥ នាទីពីរដងក្នុងតង់ទីពីរ ពីរនាទីមុននឹងការប្រកួតត្រូវបានបញ្ចប់ដែលលទ្ធផលនៅតែ ០-០ ប៉ុន្តែជាអកុសល រូបគេបែរជួយឱ្យ Atletico មានមុខនៅវគ្គ ៨ ក្រុមចុងក្រោយបន្ទាប់ពីកីឡាកររូបនេះទាត់បាល់ប៉េណាល់ទីមិនចូល។
ការចាប់ក្រុមសម្រាប់វគ្គបន្ទាប់នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រទី ១៨ នេះនៅក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស៕
