អតីតកីឡាករ Chelsea: ការប្រកួតបន្ទាប់ Chelsea ត្រូវការឈ្នះសម្រាប់ Lampard

អតីតខ្សែបម្រើក្លឹប Chelsea លោក Emmanuel Petit បានអះអាងថា Chelsea ត្រូវការឈ្នះក្នុងប្រកួតបន្ទាប់របស់ខ្លួន ប្រសិនបើពួកគេមិនចង់ដាក់សម្ពាធលើគ្រូបង្វឹក Frank Lampard ។

ក្រុមតោខៀវ​ Chelsea បានបរាជ័យក្នុងការប្រកួតដណ្តើមពាន Super Cup កាលពីថ្ងៃពុធ បន្ទាប់ពីចាញ់ក្រុម Liverpool ដោយការទាត់បាល់ប៉េណាល់ទី។

ក្រុម​ Chelsea បន្តចាញ់ក្រុម Man Utd ៤-០ ក្នុងប្រកួតបើកឆាកនៅក្របខណ្ឌ EPL នៅរដូវកាលនេះ ខណៈពេល Lampard ចាប់ផ្តើមមិនបានល្អនៅរដូវកាលថ្មីនេះ។

នៅពេលនេះ Petit ជឿថា Chelsea ត្រូវស្តាទម្រង់លេងឡើងវិញ ដើម្បីកាត់បន្ថយភាពតានតឹងនៅពហុកីឡាដ្ឋាន Stamford Bridge ។

Petit បាននិយាយថា “ការប្រកួតជាមួយក្រុម Leicester នៅថ្ងៃអាទិត្យគឺត្រូវតែឈ្នះដាច់ខាតសម្រាប់ Lampard។ ពួកគេត្រូវតែឈ្នះ។ វាពិតជាសំខាន់ណាស់សម្រាប់កីឡាករនិងទំនុកចិត្តរបស់ពួកគេ ប៉ុន្តែក៏ត្រូវមានទំនុកចិត្តផងដែរ។

Petit បន្តថា “ការខកខានមិនបានយកឈ្នះក្រុម Leicester នឹងមានន័យថា គ្រប់គ្នានឹងចាប់ផ្តើមសួរអំពី Lampard។ វានឹងបន្ថែមសម្ពាធលើ Lampard និងកីឡាករ ហើយនឹងមានសំណួរថា តើ Lampard ស័ក្តិសមសម្រាប់ការងារនេះឬយ៉ាងណា”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab