ដំរីអាយុ ៧០ ឆ្នាំ ដែលម្ចាស់ប្រើអស់សល់តែស្បែកដណ្តប់ឆ្អឹង ឥឡូវដួលគ្រេងសល់តែដង្ហើមចង្រឹត ខណៈកំពុងដើរក្បួននៅពិធីបុណ្យរបស់ស្រីលង្កា

រូបភាពដ៏សែនសោកសៅនៃសត្វដំរីស្រីលង្កា ដែលត្រូវបានម្ចាស់ធ្វើទារុណកម្មប្រើឡើងស្បែកដណ្ដប់ឆ្អឹង ឥឡូវនៅសល់តែដង្ហើមចង្រឹត ខណៈដែលមនុស្សបានត្រឹមតែឈរមើលមិនអាចជួយដំរីញីនេះបានឡើយ។

Tikiiri អាយុ ៧០ ឆ្នាំ មើលទៅខ្សោះខ្សោយ ទាំងមានរបួស និងសល់តែស្បែកដណ្ដប់ឆ្អឹង បានដួលគ្រាំងទៅលើដី។

ម្ចាស់អប្រិយចង្រៃបានបង្ខំដំរីញីនេះ រួមទាំងដំរី ៦០ ក្បាលផ្សេងទៀតដើរក្បួនសម្រាប់ពិធីបុណ្យ Perahera ក្នុងប្រទេសស្រីលង្កា ដែលមានរយៈពេល ១០ ថ្ងៃ ឥឡូវមិនទាន់គ្រប់ ១០ ថ្ងៃផង ដំរីនោះបានដួលទៅនឹងដីនៅសល់តែដង្ហើមចង្រឹត។

រយៈពេល ១០ ថ្ងៃនៃពិធីបុណ្យនេះ តម្រូវឱ្យមានការរៀបចំតែងលម្អទៅលើសត្វដំរីដោយឱ្យដំរីហែក្បូនរាប់គីឡូដី ហើយត្រូវឱ្យដំរីរាំ ព្រួសភ្លើង ហក់លោត និងលេងភ្លេងឱ្យអ្នកចូលរួមពិធីបុណ្យនោះស្តាប់ទៀត៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab