កូរ៉េខាងជើងបញ្ឈប់ការចរចាជាមួយកូរ៉េខាងត្បូងដោយសារសមយុទ្ធយោធា

កូរ៉េខាងជើងបានច្រានចោលរាល់កិច្ចពិភាក្សាបន្ថែមណាមួយជាមួយកូរ៉េខាងត្បូង ដោយហៅការសម្រេចចិត្តរបស់ខ្លួនថាជា "កំហុសទាំងស្រុងនៃសកម្មភាពរបស់កូរ៉េខាងត្បូង"។

សេចក្តីប្រកាសនេះបានចេញឆ្លើយតបនឹងសុន្ទរកថារបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន កាលពីថ្ងៃព្រហស្បតិ៍។

ទន្ទឹមនឹងនោះដែរ យោធាកូរ៉េខាងត្បូងបាននិយាយថា នៅព្រឹកថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ២គ្រាប់ចូលសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នេះជាការធ្វើតេស្តលើកទី៦ ក្នុងរយៈពេលមិនដល់មួយខែ។

មីស៊ីល "មិនទាន់កំណត់អត្តសញ្ញាណបាន" ទាំងពីរគ្រាប់នេះ បានបាញ់ចេញនៅវេលាម៉ោង ៨:០០ព្រឹក នៅកូរ៉េ ហើយបានរត់ចម្ងាយ ២៣០គីឡូម៉ែត្រក្នុងរយៈកម្ពស់ ៣០គីឡូម៉ែត្រ។ នេះបើយោងតាមនាយសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយ។

ការសាកល្បងជាបន្តបន្ទាប់កើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឯកភាពគ្នាក្នុងអំឡុងកិច្ចប្រជុំមួយកាលពីខែមិថុនាដើម្បីចាប់ផ្តើមការចរចានុយក្លេអ៊ែរឡើងវិញ។

ប្រទេសកូរ៉េខាងជើងក៏បានប្រឈមនឹងការដាក់ទណ្ឌកម្មអន្តរជាតិចំពោះការអភិវឌ្ឍអាវុធនុយក្លេអ៊ែរផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab