"បុរសពីងពាង" បារាំង ឡើងអគារខ្ពស់អត់ពាក់ខ្សែកាប ដើម្បីសុំឱ្យមានសន្តិភាពនៅហុងកុង

បុរសអ្នកតោងជញ្ជាំងអគារដ៏ល្បីមួយរូបហស្សនាម "បុរសពីងពាង" បានតោងជញ្ជាំងអគារខ្ពស់កប់ពពកមួយនៅទីក្រុងហុងកុង និងបានដាក់ផ្ទាំងបដាមួយ ជំរុញឱ្យមានសន្តិភាពនៅក្នុងទីក្រុងដែលញ័ររញ្ជួយដោយចលាចលនយោបាយ។

លោក Alain Robert បានលើកបដាបង្ហាញរូបភាពចាប់ដៃ និងទង់ជាតិហុងកុង និងចិននៅព្រឹកថ្ងៃសុក្រនេះ។

ហុងកុងបានជួបប្រទះនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលជាច្រើនខែមកហើយ ដែលពេលខ្លះបង្កទៅដល់ការប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលិសយ៉ាងខ្លាំងក្លា។

អ្នកឡើងអគារវ័យ ៥៧ឆ្នាំលោក Robert បាននិយាយថាការឡើងអគាររបស់គាត់លើកនេះគឺដើម្បី "អំពាវនាវឱ្យមានសន្តិភាពជាបន្ទាន់"។ គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយថា "អ្វីដែលខ្ញុំធ្វើ ប្រហែលជាអាចបន្ថយស្ថានភាពដ៏ក្តៅគគុកនេះបាន និងប្រហែលជាបង្កើនស្នាមញញឹម។ នោះហើយជាក្តីសង្ឃឹមរបស់ខ្ញុំ"។ ដូចទៅនឹងសកម្មភាពដ៏ស្ញើចភ្ញាក់ផ្អើលដូចមុនដែរ លោក Robert មិនបានប្រើប្រាស់ខ្សែកាប ឬខ្សែចងចង្កេះអ្វីជំនួយដល់ការឡើងអគារកប់ពពករបស់គាត់នោះទេ៕

adverise with khmeread
tiger
Loading ad ...