រស់នៅជាមួយគ្នាដូចប្តីប្រពន្ធដោយមិនបានរៀបការ រហូតបើកបានហាងចាក់សាក់មួយ, ចៃដន្យប្តីយកទូរស័ព្ទប្រពន្ធឆែកមើលគណនី ស្រាប់តែផ្ទុះរឿងមួយកើតឡើងផ្អើលពេញភូមិ

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងករណី ហិង្សាដោយចេតនា  ទំនាស់គ្នារវាងគូសង្សាររស់នៅជាមួយគ្នាវាយដោយដៃប្រតាយតប់បណ្ដាលឱ្យរងរបួសស្នាមក្រចកលើ ក និងស្នាមក្រចកលើផ្ទៃមុខខាងស្ដាំ និង បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្នុងផ្ទះជួលលេខ០៥ ផ្លូលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦និង៣០នាទីល្ងាច។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះរស់ សម្បត្តិ  ហៅ មាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងចាក់សាក់ ស្នាក់នៅផ្ទះជួលលេខ០៥ ផ្លូលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ចំណែកជនរងគ្រោះឈ្មោះ  ព្រឿង ស្រីដា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងចាក់សាក់ ស្នាក់នៅផ្ទះជួលលេខ០៥ ផ្លូវលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ជនរងគ្រោះរងរបួសស្នាម ស្នាមក្រចកនៅលើផ្ទៃមុខខាងស្ដាំ និងស្នាមក្រចកនៅលើ ក និងស្នាមជាំលើភ្លៅខាងឆ្វេង ដោយសារជនសង្ស័យជាសង្សារឈ្មោះ រស់ សម្បត្តិ  ហៅ មាន វាយប្រតាយដោយដៃ ។

ប៉ូលិសបន្តថា​ កាលពីកំឡុងឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ព្រឿង ស្រីដា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យឈ្មោះ រស់ សម្បត្តិ  ហៅមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បានស្រឡាញ់គ្នាជាសង្សារនឹងគ្នាដោយរួមរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធដោយមិនបានរៀបការទេ ហេីយបានមកជួលផ្ទះលេខ០៥ ផ្លូវលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បើកហាងចាក់សាក់ ជាមួយគ្នា ។ 

លុះមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦និង៣០នាទីល្ងាច ជនសង្ស័យឈ្មោះ រស់ សម្បត្តិ  ហៅ មាន ជាសង្សារបានយកទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ ព្រឿង ស្រីដា ឆែកគណនី Facebook របស់ជនរងគ្រោះ ក៏បណ្ដាលជនរងគ្រោះជាប្រពន្ធមានការខឹងសម្បារ ឈានដល់ការប្រើអំពើហិង្សាលើគ្នា ។ 

ភ្លាមនោះជនសង្ស័យឈ្មោះ រស់ សម្បត្តិ  ហៅ មាន ក៏បានយកដៃប្រតាយតប់គ្នាបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ព្រឿង ស្រីដា រងរបួសស្នាមក្រចកនៅលើផ្ទៃមុខខាងស្ដាំ និងស្នាម ក្រចកនៅលើ ក និងស្នាមជាំលើភ្លៅខាងឆ្វេង ។ មួយសន្ទុះក្រោយមកជនរងគ្រោះក៏បានមកប្ដឹងរាយការណ៌៍ប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ក៏ចុះទៅអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ សម្បត្តិ  ហៅ មាន រួចបញ្ជូនយកមកកាន់ អធិការដ្ឋានខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង ។     

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ សម្បត្តិ  ហៅ មាន សមត្ថកិច្ចយើងបានធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះ ជាលទ្ធផលបង្ហាញពីភាពវិជ្ជមាន (មានសារធាតុញៀន) ។បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់ អធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab