កាលកំពុងនៅលក់ដីទិញដី លោកត្រាំធ្លាប់សុំអាមេរិកទិញកោះ Greenland ទំហំ ២ លានគីឡូម៉ែត្រការ៉េពីដាណឺម៉ាក

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា លោកដូណាល់ ត្រាំ អតីតអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញបំផុតលើពិភពលោកធ្លាប់សុំឱ្យសហរដ្ឋអាមេរិកទិញយកកោះដ៏ធំបំផុតរបស់ពិភពលោក គឺ Greenland។

កាសែត The Wall Street Journal បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ទី១៥សីហា ដោយដកស្រង់សម្តីមនុស្សដែលបានដឹងអំពីការពិភាក្សានេះ ថា លោកត្រាំបានបង្ហាញចំណាប់អារម្មណ៍លើដីកោះគ្របដណ្តប់ដោយទឹកកកនេះ ដែលមានទីតាំងស្ថិតនៅភាគឦសានប្រទេសកាណាដា។

កាសែតនេះរាយការណ៍ថា លោកប្រធានាធិបតីចង់ដឹងចង់ឃើញអំពីធនធានធម្មជាតិនិងភាពពាក់ព័ន្ធខាងភូមិសាស្ត្រនយោបាយរបស់កោះមួយនេះ។

Greenland គឺជាតំបន់ស្វ័យគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក ដែលបានធ្វើអាណានិគមលើដីកោះទំហំ ២ លានគីឡូម៉ែត្រការ៉េនេះតាំងពីសតវត្សរ៍ទី ១៨ និងជាកន្លែងដែលមានប្រជាជនជិត ៥៧.០០០ នាក់ដែលភាគច្រើនជាមនុស្សរបស់សហគមន៍ជនជាតិ Inuit។

ពុំមានអត្ថាធិប្បាយជាផ្លូវការណាមួយចេញពីសេតវិមាននោះទេ ហើយស្ថានទូតដាណឺម៉ាកនៅទីក្រុងវ៉ាស៊ីនតោនក៏មិនបានឆ្លើយតបចំពោះការស្នើសុំបំភ្លឺពីទីភ្នាក់ងារសារព័ត៌មាន AFP នោះដែរ។

កាសែត The Wall Street Journal បានសរសេរថា ទីប្រឹក្សាខ្លះរបស់លោកត្រាំនិយាយថា ការទិញកោះ Greenland អាចល្អសម្រាប់សហរដ្ឋអាមេរិក ខណៈអ្នកផ្សេងទៀតហៅវាថាជា "ក្តីរំភើបមួយឆាវ" របស់លោកប្រធានាធិបតីរូបនេះតែប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...