អាមេរិកយករថពាសដែកដាក់លើនាវាផ្ទុកយន្តហោះសម្រាប់បន្លាចទូកតូចៗរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz

ពេលនាវាចម្បាំង USS Boxer បើកឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីដើមសប្តាហ៍នេះ វាបានដឹករថពាសដែកមួយនៅលើនោះដែរ។ វាជាគំនិតច្នៃប្រឌិតថ្មីមួយឆ្លុះបញ្ចាំងពីកង្វះខាតរបស់កងម៉ារីនអាមេរិកក្នុងត្រៀមខ្លួនដើម្បីទប់ទល់នឹងការគំរាមកំហែងនានាដែលកំពុងលេចរូបរាងឡើង។

អង្គភាពបេសកកម្មម៉ារីនលេខ ១១ (MEU) បានសម្រេចចិត្តដាក់រថពាសដែកធុនស្រាលឈ្មោះ LAV-25 មួយគ្រឿងនៅកន្លែងហោះហើររបស់នាវាផ្ទុកឧទ្ធម្ភាគចក្រ USS Boxer កាលពីដើមសប្តាហ៍នេះ ខណៈដែលនាវានេះកំពុងត្រៀមចូលទៅច្រកសមុទ្រ Hormuz។

រូបភាពភស្តុតាងមួយបានបង្ហាញឧទ្ធម្ភាគចក្រប្រយុទ្ធ AH-1Z Viper កំពុងហោះចេញពីនាវា USS Boxer ដោយមានរថពាសដែកមួយនៅខាងក្រោយនៃរូបភាពនេះ។

ខណៈគ្មានអ្នកនាំពាក្យណាម្នាក់ធ្វើអត្ថាធិប្បាយអំពីការអនុវត្តបែបនេះ មានសេចក្តីរាយការណ៍មួយកាលពីខែធ្នូឆ្នាំមុនថា អង្គភាពនេះបានអនុវត្តសមយុទ្ធបានម្តងដែរសម្រាប់រថពាសដែកនេះ។

និយាយនៅវិទ្យាស្ថាន Hudson កាលពីខែវិច្ឆិកាឆ្នាំ ២០១៨ លោកឧត្តមសេនីយ៍ទោ David W. Coffman នាយកបេសកកម្មសង្គ្រាមសម្រាប់ប្រធានប្រតិបត្តិការកងទ័ពជើងទឹក បានប្រាប់អ្នកស្តាប់ថា លោកបាន "មើលមេបញ្ជាការនៃអង្គភាព MEU ដាក់រថពាសដែក LAV នៅខាងមុខកន្លែងហោះហើរ ពីព្រោះវាមានឧបករណ៍ចាប់សញ្ញាល្អជាងឧបករណ៍របស់នាវាដើម្បីរកមើលទូកតូចៗល្បឿនលឿន"។ គាត់បានហៅសកម្មភាពនេះថា "មានភាពច្នៃប្រឌិត"។

ខណៈនាវា USS Boxer ទម្ងន់ ៤០.០០០ តោនបំពាក់ឧបករណ៍ចាប់សញ្ញានិងរ៉ាដាជាច្រើនប្រភេទក៏ដូចជាប្រព័ន្ធមីស៊ីលនិងប្រព័ន្ធអាវុធបាញ់កៀកៗដើម្បីទប់ស្កាត់ពួកសត្រូវច្រើនប្រភេទនោះ រថពាសដែក LAV-25 ផ្ទុកនូវឧបករណ៍ចាប់សញ្ញាពិសេសៗមួយចំនួនដែលអាចមានប្រយោជន៍នៅផ្លូវទឹកដូចជាច្រកសមុទ្រ Hormuz៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...