តារាស្រី Chatelle Connelly បានបាត់បង់ជំហរ និងស្ទើរតែលេចរបស់សំខាន់ ខណៈពេលកំពុងលេងទឹកសមុទ្រ។ ក្រោយពីហេតុការណ៍នេះ នាងហាក់ដូចជាញញើតបន្តិចនៅពេលនិយាយដល់រឿងបង្អួតរាងក្នុងទឹកសមុទ្រ។
រលកសមុទ្របានបោកពេញទំហឹងធ្វើឲ្យតារាស្រីសក់ពណ៌ទង់ដែងរូបនេះភ្លាត់ជើងរកកលនឹងដួល អំឡុងពេលនាងកំពុងលំហែនិងលេងទឹកសមុទ្រដ៏ត្រេកត្រអាលនៅកោះ Tenerife កាលពីពេលថ្មីៗនេះ។ តារាស្រីវ័យ២៦ឆ្នាំរូបនេះបែរខ្នងទៅរកមហាសមុទ្រ ខណៈពេលនាងដើរកាច់រាងជាមួយនឹងឈុតហែលទឹករឹបរាងបញ្ចេញសាច់យ៉ាងទ្រលុកទ្រលន់។
ឈុតហែលទឹកមួយនេះស្ទើរតែមិនបានជួយបិទបាំងតំបន់សំខាន់របស់នាង ហើយផ្ទុយទៅវិញ វារឹតតែបង្កើនភាពសិចស៊ីរបស់នាងកាន់តែខ្លាំង។ ជាងនេះទៅទៀត Chantelle ដែលមើលទៅដូចជាអត់ខ្វល់នឹងរឿងបញ្ចេញសាច់សរខ្ចីនោះ ស្ទើរតែលេចសុដន់ទាំងគូកណ្តាលវាយទៅហើយ នៅពេលត្រូវរលកបោកពេញទំហឹង។
ប៉ុន្តែសំណាងណាស់ Chantelle អាចគេចផុតពីបញ្ហាលេចកេរ្តិ៍ខ្មាស បន្ទាប់ពីនាងអាចទប់ជំហរបានហើយក្រោកឡើងវិញ៕
