កម្មវិធីទូរស័ព្ទមួយកំពុងល្បី បន្ទាប់ពីវាបានសង្គ្រោះជីវិតមនុស្ស ហើយប៉ូលិស និងស្ថាប័នលើពិភពលោកកំពុងចាប់អារម្មណ៍ប្រើវាដែរ

មន្រ្តីប៉ូលិសអង់គ្លេសបានជម្រុញឱ្យប្រជាជនខ្លួនដោនឡូតកម្មវិធីស្មាតហ្វូនមួយ ដែលពួកគេនិយាយថា បានជួយជីវិតមនុស្សជាច្រើនរួចមកហើយ។ តើវាជាអ្វី ហើយវាដំណើរការយ៉ាងដូចម្តេច?

Kicked, Converged, Soccer, ពាក្យជ្រើសយកព្រាវទាំងបីម៉ាត់នេះ បានជួយដល់ជីវិតនាង Jess Tinsley និងមិត្តរបស់នាង បន្ទាប់ពីពួកគេបានវង្វេងនៅក្នុងព្រៃដ៏ងងឹតមួយកន្លែង។ ពួកគេបានគ្រោងដើរលេងជារង្វង់៨គីឡូម៉ែត្រឆ្លងកាត់ព្រៃ Hamsterley ដែលមានទំហំ ២.០០០ ហិកតា ក្នុងតំបន់ County Durham ប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប៉ុន្តែបន្ទាប់ពីដើរអស់រយៈពេលបីម៉ោង ពួកគេបានវង្វេងផ្លូវទាំងអស់សង្ឃឹម។ នៅម៉ោង ១០ និង៣០នាទីយប់ ពួកគេបានរកឃើញមានប្រព័ន្ធទូរស័ព្ទ និងតេហៅក្រុមសង្គ្រោះបន្ទាន់ ៩៩៩។

នាង Tinsley បាននិយាយថា "រឿងដំបូងបំផុតដែលអ្នកទទួលលេខទូរស័ព្ទយើងបានប្រាប់ពួកយើងឱ្យធ្វើនោះគឺ ដោនឡូតកម្មវិធី what3words។ ខ្ញុំមិនដែលឮពីវានោះទ"។

ចន្លោះពេលត្រឹមមួយនាទីនៃការដោនឡូតវាចប់ ប៉ូលិសបាននិយាយថា ពួកគេដឹងពីកន្លែងដែលមនុស្សមួយក្រុមនេះបានស្ថិតនៅ ហើយក្រុមអ្នកដើរលេងក្នុងព្រៃពោរពេញទៅដោយភាពភ័យខ្លាចមួយនេះត្រូវបានរកឃើញយ៉ាងឆាប់រហ័សដោយក្រុមសង្គ្រោះ។

យោងតាមវេបសាយ BBC បានឱ្យដឹងថា កម្មវិធី what3words គឺជាកម្មវិធីចង្អុលទៅទីតាំងជាក់លាក់មានសមត្ថភាពខ្ពស់បំផុត។ អ្នកបង្កើតវាបានបែងចែកពិភពលោកជាខ្នាតរង្វាស់ ៥៧ពាន់ពាន់លានការ៉េ ដែលរង្វាស់នីមួយៗមានទំហំ ៣ម៉ែត្រគុណនឹង ៣ម៉ែត្រ ហើយរង្វាស់នីមួយៗមានពាក្យបីម៉ាត់ភ្ជាប់មកជាមួយយ៉ាងពិសេស ដោយនិយាយពាក្យស្អីក៏បានដែរឱ្យតែបីម៉ាត់។

វាកើតចេញពីបញ្ហាទាក់ទិនទៅនឹងប្រព័ន្ធប្រៃសណីយ៍នៅក្នុងតំបន់ជនបទ Hertfordshire របស់ស្ថាបនិកកម្មវិធីមួយនេះគឺលោក Chris Sheldrick។ គាត់បាននិយាយថា "កូដប្រៃសណីយ៍របស់យើងគឺមិនចង្អុលចំផ្ទះរបស់យើងនោះទេ។ យើងស៊ាំហើយក្នុងការទទួលសំបុត្រប្រៃសនីយ៍ដែលបញ្ជូនឱ្យអ្នកផ្សេង ឬត្រូវឈរនៅតាមចិញ្ចើមផ្លូវដើម្បីបក់ដៃហៅអ្នកដឹកជញ្ជូនសំបុត្រ"។

ក្រុមហ៊ុននេះបានចាប់ផ្តើមនៅឆ្នាំ ២០១៣ ហើយឥឡូវនេះមានបុគ្គលិកជាង ១០០នាក់នៅមូលដ្ឋានរបស់ខ្លួននៅតំបន់ Royal Oak ភាគខាងលិចទីក្រុងឡុងដ៍។

ទន្ទឹមនឹងនេះ ប្រទេសក្នុងតំបន់អាស៊ីយើងគឺម៉ុងហ្គោលី ក៏បានអនុម័តកម្មវិធី what3words សម្រាប់សេវាប្រៃសណីយ៍របស់ខ្លួនដែរ។ រថយន្ត Mercedes Benz ក៏បានដាក់បញ្ចូលប្រព័ន្ធនេះចូលទៅក្នុងឡានរបស់ខ្លួនផងដែរ ហើយ ​what3words បច្ចុប្បន្នត្រូវបានប្រើប្រាស់ ៣៥ ភាសា។

ប៉ុន្តែនៅតែមិនទាន់មានមនុស្សគ្រប់គ្រាន់នៅឡើយទេដឹងអំពីវា នេះបើយោងតាមសម្តីលោក Lee Wilkes ប្រធាននាវិកនៃភ្នាក់ងារពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ Cornwall Fire and Rescue Service ដែលជាសេវាកម្មសង្គ្រោះបន្ទាន់មួយក្នុងទីភ្នាក់ងារសង្គ្រោះរបស់អង់គ្លេសនិងវែលចំនួន៣៥ ដែលបានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធមួយនេះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab