ប៉ូលិសអាមេរិកកំពុងតាមចាប់អ្នកទេសចរស្រីអន់ចរិតពីរនាក់ អត់ការងារធ្វើ នាំគ្នាបំផ្លាញចម្លាក់ខ្សាច់របស់គេ

អាជ្ញារធរហាវ៉ៃកំពុងស្វែងរកអ្នកទេសចរស្រី ២​ នាក់ ដែលបំផ្លាញរូបសំណាកខ្សាច់ឯកជនក្នុងសណ្ឋាគារមួយ មុនពេលរត់គេចខ្លួនបាត់។

ឧបទ្ទវហេតុនោះកើតឡើងនៅសណ្ឋាគារ Royal Hawaiian Hotel ក្នុងទីក្រុង Honolulu រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១២ សីហា នៅម៉ោងប្រមាណជា ១១ និង ១៦ នាទីថ្ងៃត្រង់។

វីដេអូរបស់សណ្ឋាគារបានបង្ហាញ ស្ដ្រីពីរនាក់បានទៅពីមុខចម្លាក់ខ្សាច់នោះ មុនពេលមានម្នាក់ទៅបំផ្លាញសំណាកខ្សាច់នោះ។

ហើយចម្លាក់ខ្សាច់នោះ អាចត្រូវបានគេមើលឃើញធ្លាក់ខ្ចាយខ្ទេចខ្ទី ខណៈដែលម្នាក់ទៀតឈរចាំថតសកម្មភាពបំផ្លាញទាំងនោះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...