ឃើញម្ចាស់ម៉ូតូកង់បីគេទុកប្រហែស ជន៣នាក់ផ្ដាច់ខ្សែកុងតាក់លួច តែមិនបានសម្រេច

​ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាដេញចាប់បាន បន្ទាប់ពីពួកគេរួមគ្នាធ្វើសកម្មភាព លួចកង់បីឥណ្ឌាមិនបានសម្រេច កាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្លឹបប៊្លូឡាញ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យទាំង៣នាក់ខាងលើរួមមានទី១-ឈ្មោះ សម្បត្តិ អាយុ២៧ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្ដាល​, ទី២-ឈ្មោះ កែវ សុធី អាយុ៣១ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្ដាល និងទី៣-ឈ្មោះ ថុល លីឆេង អាយុ២៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ​។ ចំណែកជនរងគ្រោះមានឈ្មោះ រតនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ពាក់ស្លាក លេខភ្នំពេញ 1HJ-8465។

​តាមសម្ដីអ្នករត់កង់បីឥណ្ឌាដែលនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុខកើតហេតុគេសង្កេតឃើញ ជនសង្ស័យ៣នាក់ខាងលើ បានដើរមកក្បែរកង់បីឥណ្ឌា របស់ជនរងគ្រោះ ដោយមាន២នាក់ធ្វើអង្គុយក្បែរ និងម្នាក់ ទៀតធ្វើសកម្មភាពផ្ដាច់ប្រព័ន្ធភ្លើងបំណងលួច។ ទើបនាំគ្នាចូលសួរនាំ តែពួកគេបាននាំគ្នារត់គេចខ្លួន។

​ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣បានភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បាននាំទៅកាន់ប៉ុស្ដិ៍រដ្ឋបាល បឹងទំពុនទី១ ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ចាត់ការបន្តតាមនីតិវិធី៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab