adverise with khmeread Ed5730fc 6689 4d7c 9299 584f3d26fa4f

ឃាត់បុរស២នាក់មានថ្នាំញៀនជាប់នឹងខ្លួន

     កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសស្រុកកោះធំចាប់កាលពីថ្ងៃទី ១៣ ខែ ធ្នូ  ឆ្នាំ ២០១៥ វេលាម៉ោង ២១ និង ៣០ នាទី នៅភូមិសំប៉ាន ឃុំកោះធំ(ខ)  ស្រុកកោះធំ ខេត្តកណ្ដាល ពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ។
    ប៉ូលិសនិយាយថា ជនសង្ស័យ ២ នាក់គឺ ១-ឈ្មោះ  ប៊ូ ចាបអិុត ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ កសិករ និង២-ឈ្មោះ  អូន ប៊ុនថន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ កសិករ ។
    វត្ថុតាងចាប់យក:១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន០១កញ្ចប់ តូច ,២-ម៉ូតូ ០១ គ្រឿងម៉ាក ហុងដា SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល.1I 9771 និង៣-ទូរសព្ទដៃ ០១ គ្រឿងម៉ាកណូគា ។
    ប៉ូលិសបន្តថា កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ២១ និង ៣០ នាទី កម្លាំងអន្តរាគម៍ក្រុមទី១ នៃអធិការដ្ឋានប៉ូលិសស្រុកកោះធំ បានចុះល្បាតតាមភូមិសាស្ត្រ មកដល់ចំណុច ភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ក៏បានឃើញជនសង្ស័យទាំង២ នាក់ ជិះម៉ូតូ ១ គ្រឿង ក្នុងទិសដៅពីត្បូងទៅជើង ។
     ដោយមានការសង្ស័យ កម្លាំងប៉ូលិសបានឃាត់ម៉ូតូឲ្យឈប់ហើយត្រួតពិនិត្យ ឆែកឆេរ រកឃើញថ្នាំញៀនចំនួន ១ កញ្ចប់តូចនៅជាប់ខ្លួនឈ្មោះ អូន ប៊ុនថន ពេលនោះកម្លាំងអន្តរាគម៍បាននាំខ្លួន ជនសង្ស័យទាំង ២ នាក់ខាងលើ មកកាន់អធិការប៉ូលិសស្រុកកោះធំ ដើម្បីធ្វើការសាកសួរ ។
     តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ២ នាក់នេះបាននិយាយសារភាពថាថ្នាំញៀន ១ កញ្ចប់តូចខាងលើនេះខ្លួនបានទិញពីអ្នកលក់ថ្នាញៀនម្នាក់ភេទប្រុសមិនស្គាល់ឈ្មោះ តែ ស្គាល់មុខ  ដែលមានទីលំនៅចំណុច ខាងត្បូងស្ពានព្រែកយាយហាយ ក្នុងភូមិព្រែកយាយហាយ៕

adverise with khmeread

មតិយោបល់