បាត់ប្ដីមិនដឹងទៅណា ស្រាប់តែបីថ្ងៃក្រោយមក ប៉ូលិសរកឃើញសាកសពប្លុងចោលក្នុងព្រៃ ក្រោយស៊ើបអង្កេតទើបដឹងរឿងភ្ញាក់ផ្អើលមួយទាក់ទងនឹងព្រះសង្ឃ

​ឧត្ដរមានជ័យ​ ៖​ មានករណីឃាតកម្មមួយដែលបានបង្កឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅស្រុកអន្លង់វែង រហូតដល់ថ្ងៃទី១៤ កម្លាំងប៉ូលិសបានទទួលបណ្តឹងពីប្រជាពលរដ្ឋ ដែលជាក្រុមគ្រួសាររបស់ជនរងគ្រោះថា គាត់បានបាត់ប្តីរបស់គាត់ចេញទៅរត់ម៉ូតូឌុបមិនឃើញត្រឡប់មកវិញ។ 

​រហូតដល់ព្រឹកថ្ងៃ១៥ សីហា ឆ្នាំ២០១៩​ ប៉ូលិសបានរកឃើញម៉ូតូរបស់ជនគ្រោះ និងសម្លៀកបំពាក់របស់ជនរងគ្រោះ ត្រូវបានគេយកទៅបោះចោលក្នុងគុម្ពោតព្រៃ​ តាមបណ្តោយផ្លូវហាយវេ​ នៅស្ពានខាងលិចទីរួមស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យដែលម៉ូតូមានប្រឡាក់ឈាម ទើប​សន្មត់ថាករណីខាងលើសន្និដ្ឋានជាករណី «ឃាតកម្ម» មិនមែនជាអំពើប្លន់នោះទេ​។

​ភ្លាមៗលោកស្នងការបានដឹកនាំបញ្ជាកម្លាំងប៉ូលិសជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតមកដល់រសៀលថ្ងៃ១៦ សីហា ឆ្នាំ២០១៩ ប៉ូលិសបានកំណត់មុខសញ្ញាជនសង្ស័យ​២នាក់ ម្នាក់ជាព្រះសង្ឃចៅអធិការវត្ត និងម្នាក់ទៀតជាប្អូនបង្កើតរបស់លោកសង្ឃ។

​បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យជាព្រះសង្ឃព្រះនាម ឆាយ ឡុង ព្រះជន្ម២៧វស្សា បានសារភាពថា​ «លោកពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះ ដាត់ ហាត់ ជាអ្នករត់ម៉ូតូឌុបស្លាប់ពិតប្រាកដមែន វាយដោយញញួរត្រង់កញ្ចឹងក» ហើយបាននាំសមត្ថកិច្ចទៅចង្អុលបង្ហាញសាកសពនៅក្នុងព្រៃ។

​សង្ឃព្រះនាម ឆាយ ឡុង បានសារភាពបន្តថា មូលហេតុឈានដល់ការធ្វើឃាត គឺលោកបានខ្ចីប្រាក់ពីជនរងគ្រោះចំនួន ៤៥០០ ដុល្លា​រ ហើយជនរងគ្រោះក៏បានដឹងថាព្រះអង្គមានស្រីស្នេហ៍ដែរ។ បន្ទាប់មកជនសង្ស័យសារភាពថា «លោកប្រព្រឹត្តតែអង្គឯងពុំពាក់ព័ន្ធនិងប្អូនលោកនោះទេ»។     

ក្រោយពីរកឃើញសាកសពនិងផ្អែកចម្លើយសារភាពប៉ូលិសបានសុំមន្ត្រីមន្ទីរធម្មការនិមន្តព្រះសង្ឃធ្វើពិធីផ្សឹកតាមបែបពុទ្ធសាសនារួចធ្វើការឃាត់ខ្លួនតាមនីតិវិធីតែម្តង​៕

adverise with khmeread
tiger
Loading ad ...