ស្ត្រីម្នាក់រងគ្រោះ​លង់ទឹកស្លាប់​ នៅព្រែកកំពង់ឡានស្រុកស្រែអំបិល

​កោះកុង ៖​ ស្ត្រីវ័យ២៥ឆ្នាំម្នាក់រងគ្រោះ​ លង់ទឹកស្លាប់​ នៅចំណុចព្រែកកំពង់ឡាន​ ស្ថិតក្នុងភូមិបានទៀត ឃុំ​ដងពែង​ស្រុកស្រែអំបិល​ ខេត្តកោះកុង​ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី​ ១៦ សីហា ឆ្នាំ២០១៩ នៅវេលាម៉ោង​ ៨ព្រឹក។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ​ឈ្មោះ​ ពេជ្រ​ អាត​ ភេទស្រី​ អាយុ​ ២៥​ ឆ្នាំ​ មុខរបរ​ កសិករ​ ​មានទីលំនៅចំណុចស្ថិតក្នុងភូមិបានទៀត ឃុំ​ដងពែង​ ស្រុកស្រែអំបិល​។ 

​តាមការបំភ្លឺរបស់ក្រុមគ្រួសារសពបានឱ្យដឹងថា ជនរងគ្រោះបានចុះលេងទឹក ជាមួយក្មេងៗពីរបីនាក់ ហើយជនរងគ្រោះ មិនចេះហែលទឹក​ ក៏បណ្តាលឱ្យលង់ស្លាប់​។ ក្រោយកើតហេតុត្រូវបានសាច់ញាតិស្រង់​ និងបានបញ្ជូនមកសង្រ្គោះ​នៅមន្ទីរពេទ្យ ហើយក៏បានស្លាប់នៅទីនោះទៅ។ 

​បន្ទាប់មកកម្លាំងប៉ូលិសប៉ុស្តិ៍ដងពែង​ ​ សហការ ជាមួយលោកមេភូមិបានទៀត បានចុះត្រួតពិនិត្យសាកសពនារីម្នាក់លង់ទឹកស្លាប់ នៅចំណុច ព្រែកកំពង់ឡាន។ ក្រោយធ្វើកោសល្យវិច័យរួច​ សព​បានប្រគល់ជូនក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...